(យ៉ាមូស៊ូក្រូ)៖ យោងតាមការចេញផ្សាយដោយ 7msport នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា អតីតខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea កីឡាករ Didier Drogba បានចូលរួមចំណែកជាមួយប្រទេសកំណើត ក្នុងការផ្តល់ជូនមន្ទីរពេទ្យរបស់ខ្លួន ដែលបានបង្កើតឲ្យក្លាយជាមជ្ឈមណ្ឌលព្យាបាលវិរុសឆ្លង COVID-19 ជាមួយរដ្ឋាភិបាលប្រទេសកូតឌីវ័រ។

មន្ទីរពេទ្យនេះដែលបានស្ថិតនៅក្នុងតំបន់ Ivorian នាទីក្រុង Abidjan ដែលត្រូវបានបើកឲ្យដំណើរការតាំងពីឆ្នាំ២០១៦ ដែលត្រូវបានដាក់ឈ្មោះតាមអតីតកីឡាករជើងចាស់ Laurent Pokou ដោយលោកបានទទួលមរណភាពក្នុងអាយុ ៦៩ឆ្នាំនៅក្នុងពេលដែលមន្ទីរពេទ្យបើកដំណើរការកាលឆ្នាំ២០១៦ ហើយនៅពេលនេះវិរបុរស Drogba បានផ្តល់ជូនសម្រាប់ប្រយុទ្ធប្រឆាំងមេរោគ COVID-19 ក្នុងចំណោម ១៣មន្ទីរពេទ្យនៅទីក្រុង និង ៤៥មន្ទីរពេទ្យនៅទីជបបទទូទាំងកូដឌីវ័រ។

គួរបញ្ជាក់ផងថា ករណីឆ្លងនៅប្រទេសកូតឌីវ័រ បានកើនឡើងតាំងពីខែមីនា ឆ្នាំ២០២០ ដែលមាន ៥៧៤នាក់បានឆ្លង និងមាន ៨៥នាក់​បានជាសះស្បើយ និងមាន ៥នាក់បានស្លាប់ ខណៈទីតាំងទីក្រុង Abidjan ជាទីកំណើតរបស់ Drogba ក្រោយពេលចាកចេញទៅប្រទេសបារាំង នៅវ័យ៦ឆ្នាំ ដោយរស់នៅជាមួយពូ គ្រាដែលបុរសម្នាក់នេះបានក្លាយជាកីឡាករនៃក្រុម Chelsea និងបានឈ្នះពាន Champions League និងបានចូលនិវត្តន៍នៅឆ្នាំ២០១៨៕