(ប៉ារីស)៖ ព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula 1 កម្រិតពិភពលោកនៃកម្មវិធីប្រណាំង French Grand Prix 2020 ត្រូវបានពន្យាពេលការប្រកួតដោយសារវិបត្តិវីរុសឆ្លង COVID-19 ក្នុងពេលបច្ចុប្បន្ន គ្រាដែលកម្មវិធីប្រណាំងគ្រោងធ្វើឡើងនាថ្ងៃទី២៨ ខែមីថុនា ឆ្នាំ២០២០ នៅទីលាន Circuit Paul Ricard នាទីក្រុង Marseille ប្រទេសបារាំង។

លោក Macron ប្រធានាធិបតីបារាំងបានលើកឡើងថា «សម្រាប់បញ្ហាព្រឹត្តិការណ៍សាធារណៈ និងត្រូវរឹតបន្តឹងរហូតដល់ខែកក្កដា» ខណៈការប្រណាំង និងមិនទាន់រកឃើញអាចចាប់ផ្តើមពេលណានោះទេ គ្រាដែលក្នុងអំឡុងខែឩសភា និងមានការវិលមកនៅសាលារៀន អាចបើកដំណើរការជាបណ្តើរៗ ខណៈរោងកុន បារកម្សាន្ត ភោជនីយដ្ឋាននៅតែបន្តបិទទ្វារដដែល និងមិនមានបុណ្យរដូវក្តៅក្នុងអំឡុងពាក់កណ្តាលខែកក្កដានោះទេ។

គួរបញ្ជាក់ផងថា សម្រាប់ព្រឹត្តិការណ៍ Formula 1 French Grand Prix 2019 កាលរដូវកាលមុនជយលាភីលេខ១បានទៅលើកីឡាករ Lewis Hamilton ដែលបើកឲ្យក្រុមរថយន្តប្រណាំងប្រភេទ Mercedes ហើយនេះជាកម្មវិធីប្រណាំងកម្រិតពិភពលោកទី១០ ដែលត្រូវបានជាប់គាំងដោយវិបត្តិមេរោគឆ្លង COVID-19 ឆ្នាំ២០២០ នេះ៕