(ភ្នំពេញ)៖ ស្ថិតក្នុងកាលៈទេសៈ ដែលប្រទេសកម្ពុជា កំពុងតែ​រងគ្រោះ នូវជំងឺផ្លូវដង្ហើមកូវីដ១៩ មិនទាន់ស្រាកស្រាន្តនៅឡើយ ហើយតារាសម្ដែង តារាចម្រៀងជាច្រើន កំពុងតែរងផលប៉ះពាល់ទៅលើអាជីព និងបានបាត់បង់ចំណូលយ៉ាងច្រើនគំហុកផងនោះ ងាកមកអតីតតារាចម្រៀង យ៉ុង ចាន់កណ្ណិកា ទោះឃ្លាតឆ្ងាយពីសិល្បៈហើយ នាង និងបងប្អូនបានរួម​សហការគ្នា បោះទុនក្នុងរដូវកាលជំងឺកូវីដ១៩នេះ រហូតទទួលបានការគាំទ្រ លើមុខរបររីកសាយសាខា ដែលទើបតែកសាងរួចថ្មីៗ​មកនេះ។

ទោះបីជាស្ថានភាពបច្ចុប្បន្ន មនុស្សជាច្រើន ហាក់កំពុងសំងំនៅតែក្នុងផ្ទះ ដើម្បីការពារខ្លួនពីជំងឺដ៏កាចសាហាវនេះក្ដី តែជំនួញរបស់អ្នកនាង យ៉ុង ចាន់កណ្ណិកា ហាក់បានទទួលការគាំទ្រពីសំណាក់អតិថិជន ក្រោយពេលជួយលក់ផលិតផល​សំអាត និងថែរក្សាសម្រស់ដល់អតិថិជន​ ត្រូវនឹងស្ថានការណ៍។ គេសង្កេតឃើញថា ក្នុងមួយថ្ងៃៗអ្នកនាង យ៉ុង ចាន់កណ្ណិកា រវល់​រកវិធីសាស្រ្តថ្មីៗទៀត ដើម្បីបំពេញសេវាភ្ញៀវ គាំទ្រកណ្ណិកា។ ជាប់រវល់នឹងការងារថ្មី​ ទើបតារាចម្រៀងសំឡេង​រណ្តំចិត្តរូបនេះ មិនអាចវិលមករកវិថីដែលខ្លួនស្រឡាញ់ និងខំតស៊ូរហូត​ល្បីឈ្មោះមួយនេះបានទៀតទេ ទោះបីនឹកនា។

អ្នកនាង យ៉ុង ចាន់កណ្ណិកា និងសាច់ញាតិ ព្រមទាំងស្វាមី បានធ្វើឲ្យគេភ្ញាក់ផ្អើល ព្រោះចូលដល់ឆ្នាំថ្មីភ្លាម នាងស្រាប់តែហ៊ានបោះទុនពង្រីកហាង ទាំងមិនភ័យភិត បង្កើតពីរទៅ៣មុខ មានជាសាឡន កន្លែងលក់កាហ្វេ អាហារដ្ឋាន សុទ្ធតែជាជំនួញដែលមហាជនចូលចិត្ត។

សូមបញ្ជាក់ថា សាខាថ្មី ទើបបង្កើតបានជាហាងទ្រង់ទ្រាញធំឈ្មោះ «ប៊ីលេនកាហ្វេ» បានកសាងរចនា និងបើកដំណើរការច្រើនខែ​មកហើយ។ គ្រាន់តែ​ដល់ថ្ងៃចូលឆ្នាំម្នាក់ៗសប្បាយចិត្ត ព្រោះ​ឃើញសមិទ្ធផលថ្មីកើតឡើង។ បែបនេះហើយទើបថ្ងៃទទួលទេវតា នាងបាន​បួងសួងសុំឲ្យជួបតសេចក្តីសុខ។ យ៉ាងណាមិញអ្នកគាំទ្រ តារាតូចច្រឡឹងរូបនេះ សុំឲ្យការរកស៊ីនៅទីតាំងថ្មី​ កាន់តែការរីកចម្រើន និងមានអតិថិជនច្រើន ប្រកបដោយទំនុកចិត្ត​ និងពុំមានភាពភ័យខ្លាច​៕