(ភ្នំពេញ)៖ តារាចម្រៀងមានឈ្មោះល្បីលោក ប៊ុន ស័ក្តិ បានបង្ហើរនូវចម្រៀងមួយបទ មានចំណងជើងថា «គ្រប់យ៉ាងដើម្បីកូន» ដែលជាស្នាដៃថ្មីប្រឹក្សានិពន្ធ និងផលិត​ ដោយលោក ហេង ឡុង​ បានបង្ហាញពីការយកចិត្តទុក្ខដាក់ខ្ពស់ របស់ថ្នាក់ដឹកនាំកំពូល គឺសម្ដេចតេជោ ហ៊ុន សែន ដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ​ក្នុងស្ថានភាពដែលប្រទេសជាតិ កំពុងជួបប្រទះគ្រោះអាសន្ន នូវជំងឺរាតត្បាត ដ៏កាចសាហាវកូវីដ១៩ និងអំពាំវនាវឲ្យចូលរួ​មប្រយុទ្ធប្រឆាំង ទាំងអស់គ្នា។

ក្នុងអត្ថន័យនៃបទចម្រៀង បានបង្ហាញទៀតថា ក្នុងកាលៈទេសៈនេះ ថ្នាក់ដឹកនាំប្រទេស បានធ្វើការសម្រេចចិត្តយ៉ាងលំបាកបំផុត ហើយទទូចដល់បងប្អូន មេត្តាចូលរួមទប់ស្កាត់ទាំងអស់គ្នា ដោយសុខចិត្តនៅធ្វើការងារធម្មតា កុំធ្វើដំណើរទៅស្រុកកំណើត អនាម័យគ្រប់ពេល ជាពិសេសត្រូវគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល និងអត់ធ្មត់គោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ជាអ្នកដឹកនាំ​។ ការឲ្យគោរពទៅតាមបំរាមខាងលើនេះ គឺគ្មានអ្វីក្រៅពីឲ្យបងប្អូនទាំងអស់រស់បានសុខ ជៀសផុតពីជំងឺរាតត្បាត ដូចអ្វីដែលសម្ដេចតេជោ ធ្លាប់បានលើកឡើងថា «គ្រប់យ៉ាង គឺដើម្បីកូន»។

«គ្រប់យ៉ាងដើម្បីកូន» មានការប្រឹក្សានិពន្ធ និងផលិត ដោយ ហេង ឡុង, ផ្តួចផ្តើមផលិត​ដោយលោក ម៉ែន សុខ, និពន្ធទំនុកច្រៀង​ដោយលោក សៀ គឹម​ស្រៀង និងច្រៀងដោយតារាចម្រៀង​ ប៊ុន ស័ក្ដិ៕