(ភ្នំពេញ)៖ អតីតតារាចម្រៀង ម៉ូលីកា និងស្វាមី លោកហុង ម៉ានុណ ហៅឆានុន ដែលជាម្ចាស់ហាង «Nk Molika Beauty Trading Co.Ttd» បានឧបត្ថម្ភចំនួនម៉ាស៥,០០០​ ស្រោមដៃចំនួន៥០០គូ និងទឹកអាល់កុលចំនួន៦០០ដប ជូនលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល នៃវីរុសកូវីដ១៩ នារសៀលថ្ងៃទី១៤ខែមេសា ឆ្នាំ២០២០នេះ។

​ម៉ូលីកា បានបង្ហាញអារម្មណ៍រីករាយ ចំពោះការដែលបានជូនសម្ភារៈទាំងនេះ ដល់មន្ត្រីនៅស្នងការនគរបាលរាជធានីភ្នំពេញ ​នៅលើ​បណ្ដាញសង្គមថា «សប្បាយចិត្តណាស់ ដែលបានឧបត្ថម្ភម៉ាស​ ស្រោមដៃ និងអាល់កុល ជូនដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត»។​ សម្ភារៈ​ទាំងនោះ ត្រូវបានគេដឹងថា ត្រូវចំណាយអស់ថវិកា​ ប្រមាណចំនួន៣៥០០ដុល្លារ។

ដោយឡែក នៅលើហ្វេសប៊ុកលោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានយកម៉ាស​ ស្រោមដៃ និងអាល់កុល និងជេលលាងដៃសម្លាប់មេរោគ រួមជាមួយសម្ភារៈមួយចំនួនទៀត ជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នៃវីរុសកូវីដ១៩។ ក្នុងនោះមានលោក ហុង មានុណ និងលោកស្រី អឿន ម៉ូលីកា ម្ចាស់ហាង Nk Molika Beauty Trading Co.,Ltd បានឧបត្ថមម៉ា​សចំនួន៥,០០០ ,ស្រោមដៃចំនួន៥០០គូ និងអាល់កុលលាងដៃចំនួន៦០០ដប​។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ឡើយ ដែលអតីតតារាចម្រៀង ម៉ូលីកា តែងតែបង្ហាញទឹកចិត្តសប្បុរស​ធម៌ ក្នុងកិច្ចការជួយដល់សង្គម។ ជានិច្ចជាកាលគេឃើញនាង តែងតែបង្ហាញនូវចិត្តសប្បុរស និងចែកទានដល់តារាសិល្បករ ដែលក្រខ្សត់ខ្លាំង រួមទាំងពលរដ្ឋដែលនាងបានជួបផ្ទាល់ និងដឹងថាមានមានជីវភាពលំបាក គឺនាងតែងតែផ្ដល់ថវិកា​និងសម្ភារៈផ្សេងៗ ទៅតាមលទ្ធភាពដែលអាចធ្វបាន។

ក្រៅពីទិញសម្ភារៈខាងលើអស់ទឹកប្រាក់ចំនួន៣៥០០ដុល្លារនោះ កាលពីពេលថ្មីៗនេះដែរ ម៉ូលីកា ក៏បានផ្ដល់ថវិកា​ចំនួន២,​០០០ដុល្លារ ដល់រាជរដ្ឋាភិបាលក្នុងការចូលរួមទប់ស្កាត់កូវីដ១៩ ​។នាងជាថៅកែស្រីដែលត្រូវអតិតិជន ផ្ដល់រងហស្សនាមថា «ថៅកែស្រីស្អាតនិងចិត្តធម៌» ទើបធ្វើឲមុខជំនួញរបស់នាង ហាង អិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក កាន់តែមានគេគាំទ្រច្រើន ស្ទើរនឹកស្មានមិនដល់៕