(ប្រេស៊ីល)៖ ស្រ្តីវ័យ ៩៧ឆ្នាំ មួយរូបបានក្លាយជាអ្នកជម្ងឺវ័យចំណាស់ដំបូងបង្អស់នៅប្រទេសប្រេស៊ីល ដែលអាចរួចផុតពីការរុករាតត្បាតនៃវីរុសជម្ងឺកូរ៉ូណាបាន។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN​​ នៅថ្ងៃទី១៤ ខែមេសានេះ។

លោកយាយត្រូវបានចាកចេញពីមន្ទីរពេទ្យកាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅ ក្រោយត្រូវបានបញ្ជូនចូលមន្ទីរពេទ្យនៅថ្ងៃទី១ ខែមេសា បន្ទាប់ពីអាការៈរោគសញ្ញានៃជំងឺឆ្លងត្រូវបានបញ្ចេញ។ ការជាសះស្បើយដោយនឹកស្មានពុំដល់នេះ វាប្រៀបបីដូចជាពន្លឺនៃក្ដីសង្ឃឹមសម្រាប់ប្រទេសជាតិទាំងមូល។

យោងតាមសេចក្ដីរាយការណ៌ក៏បានឲ្យដឹងបន្ថែមថា គិតត្រឹមថ្ងៃទី១៤ ខែមេសា ប្រទេសប្រេស៊ីលមានអ្នកស្លាប់ ចំនួន ១២២៣នាក់ និងមានចំនួន ២២១៦៩ ករណីដែលបានបញ្ជាក់ពីការកើតឡើងនៃជម្ងឺកូវីដ១៩នេះ៕