(ភ្នំពេញ)៖ តារាសម្ដែងប្រុសមានប្រជាប្រិយភាព លោក ហង្ស សម្បើមស័ក្តិ កំពុងជួបទុក្ខជាទម្ងន់ ខណៈអ្នកម្ដាយជាទីស្រឡាញ់របស់លោក បានទទួលមរណភាពហើយ នៅក្នុងថ្ងៃនេះ ដែលជាថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដោយសាររោគាពាធ ធ្វើ​ឲ្យលោក និងក្រុមគ្រួសារ​ មានទុក្ខក្រៀមក្រំ និងសោកសង្រេងយ៉ាងខ្លាំង ចំពោះការបាត់បង់អ្នកម្ដាយ។

ដំណឹងមរណភាពរបស់ម្ដាយតារាសម្ដែង លោក ហង្ស សម្បើមស័ក្តិ គឺបន្ទាប់ពី​មានអ្នកសិល្បៈជាច្រើន បានបង្ហោះសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ ដល់ក្រុមគ្រួសារ ជាពិសេសគឺលោក ហង្ស សម្បើមស័ក្តិ ផ្ទាល់។ យ៉ាងណាមិញ កំឡុងពេលនេះ សពម្ដាយរបស់តារាសម្ដែងរូបនេះ កំពុងតម្កល់ និងធ្វើបុណ្យតាមប្រពៃណីខ្មែរ នៅឯវត្តទួលសង្កែ។

ក្រោយពីទទួលដំណឹងនេះ ទស្សនិកជន អ្នកគាំទ្រ និងសិល្បករ-សិល្បការនី បានធ្វើការចូលរួមរំលែកទុក្ខ ដ៏ក្រុមគ្រួសារ សាច់ញាតិរបស់តារាសម្ដែង​លោក ហង្ស សម្បើមស័ក្ត ជាបន្តបន្ទាប់ និងបួងសួងសូមឲ្យ​វិញ្ញាណក្ខន្ធ អ្នកម្ដាយរបស់លោក បានទៅកាន់សុគតិភព​៕