(ភ្នំពេញ)៖ ពិតជារឿងដ៏កម្រ ដែលតារាចម្រៀងប្រុសសំឡេងស្រទន់ ពិរោះរណ្តំចិត្តពីររូប បានប៉ះគ្នា ក្នុងបទចម្រៀងតែមួយ គឺបទ «ខ្យល់រដូវ»។ តារា​ជើងចាស់លោក សុះ ម៉ាច បានបង្ហើរសំនៀងរួមគ្នាជាមួយលោក សាន ផានិត ក្នុងបទ «ខ្យល់រដូវ» ជាមួយទឹកដមសំឡេងស្រទន់ ធ្វើឲ្យ​ប្រិយមិត្តដែលបានស្តាប់ហើយ ស្លុងអារម្មណ៍តាមបទចម្រៀងនឹករឿងអតីតកាល។

ពិតណាស់ កន្លងមកមហាជនធ្លាប់តែឃើញតារាចម្រៀងប្រុសទាំងពីររូប បកស្រាយចម្រៀងតែឯង ប៉ុន្តែពេលនេះហាក់ប្លែកអារម្មណ៍ជាមួយរសជាតិថ្មី តាមរយៈការបកស្រាយរួមគ្នា ក្នុងចម្រៀងមនោសញ្ចេតនា រៀបរាប់ពីរឿងរ៉ាវស្នេហា ទន្ទឹងរងចាំគូស្នេហ៍ នឹករលឹករឿងរ៉ាវអតីតកាល។ តាមរយៈចម្រៀងថ្មីមួយបទនេះ កំពុងអន្ទងចិត្តទស្សនិកជនជាច្រើន ឲ្យទ្រាំមិនចូលស្តាប់មិនបាន ជាពិសេសស្តាប់ហើយ ចង់ស្តាប់ម្តងទៀត ព្រោះទឹកដមសំឡេងរបស់តារាប្រុសទាំងពីរដួង គឺពិរោះខ្លាំងមែនទែនក្នុងបទនេះ៕