(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងតួនាទីខ្សែបម្រើកណ្ដាលវិញតើ គួច សុកុម្ភៈ មានសម្ពាធអ្វីខ្លះ? ពីមុន គួច សុកុម្ភៈ ក្ដាប់បានតួនាទីជាខ្សែប្រយុទ្ធ ហើយក្រោយមកក៏ប្ដូរមកលេងជាខ្សែបម្រើកណ្ដាលវិញ តាមការចង់បានរបស់គ្រូបង្វឹក។ ជារួមកីឡាករមានដើមកំណើតមកពីខេត្តកំពង់ធំ អាចលេងបានច្រើនតំណែង ហើយបច្ចុប្បន្ននៅក្លឹបណាហ្គាលវើលដ៍ ម្ដងកាលគេត្រូវបានលោកគ្រូបង្គោល មាស ចាន់ណា ទម្លាក់ឱ្យមកជួយលេងតំបន់ការពារ។

សម្រាប់សម្ដីអតីតខ្សែប្រយុទ្ធក្លិបខេមរាកីឡា និងភ្នំពេញក្រោនរូបនេះបានបន្ថែមថា កណ្ដាលជាតំបន់មួយពិបាកខ្លាំង ត្រូវធ្វើការធ្ងន់ មានការទទួលខុសត្រូវខ្ពស់ ត្រូវចេះគ្រប់គ្រងបាល់ ត្រូវមានភាពវ័យឆ្លាត និងយល់ពីស្ថាភាពល្បែងជាដើម។

គួច សុកុម្ភៈ បានឆ្លើយឆ្លងតាមសារ អេឡិចត្រូនិកជាមួយ CNCC បន្ថែមទៀតថា «សម្ពាធរបស់ខ្ញុំអត់មានអីទេ ក្រៅពីការគិតថាធ្វើយ៉ាងម៉េចដើម្បីបង្កើតឱកាសឱ្យគ្នាយើង យើងត្រូវបោះបាល់ម៉េចឱ្យគ្នាយើងបានទាត់បញ្ចូលទី ចលនាម៉េច ដើម្បីងាយស្រួលគ្នាយើងឱ្យបាល់ អាហ្នឹងហើយសម្ពោធរបស់ខ្ញុំ»

អ្វីដែលសំខាន់ផងនោះ អតីតខ្សែប្រយុទ្ធក្លិបខេមរាកីឡា និងភ្នំពេញក្រោនរូបនេះបានបន្ថែមថា កណ្ដាលជាតំបន់មួយពិបាកខ្លាំង ត្រូវធ្វើការធ្ងន់ មានការទទួលខុសត្រូវខ្ពស់ ត្រូវចេះគ្រប់គ្រងបាល់ ត្រូវមានភាពវ័យឆ្លាត និងយល់ពីស្ថាភាពល្បែងជាដើម។

សូមបញ្ជាក់ថា គួច សុកុម្ភៈ បានមកចូលរួមជាមួយក្លិបណាហ្គាវើលដ៍ក្នុងឆ្នាំ២០១៥ ក្រោយចាកចេញពីក្លិបជើងឯកលីគកំពូលកម្ពុជា MCL ៦សម័យកាលភ្នំពេញក្រោន។ គេបង្ហាញខ្លួនបាន ៥៩ប្រកួត រកបាន ៩គ្រាប់។ ឆ្លងកាត់ការប្រកួត៤សប្តាហ៍នៃពានរង្វាន់លីគកំពូលកម្ពុជា ២០២០ កន្លងមកនេះ ណាហ្គាវើលដ៍ ឈ្នះ២ដង ចាញ់២ដង និងបានឈរនៅចំណាត់ថ្នាក់លេខ៦ មាន៨ពិន្ទុ៕