(បរទេស)៖ យោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN នាថ្ងៃសៅរ៍នេះបានឱ្យដឹងថា អតីតកងទ័ពយុទ្ធជនទាហានជើងចាស់ជនជាតិអង់គ្លេសវ័យ ៩៩ឆ្នាំមួយរូប គឺលោកអនុសេនីយ៍ឯក Tom Moore បានធ្វើការដើររៃអង្គាសថវិការជាប្រចាំនៅជុំវិញទីធ្លាសួនច្បាររបស់លោក សម្រាប់ផ្ដល់ជូនទៅកាន់ភ្នាក់ងារអង្គការសេវាសុខភាពជាតិរបស់ប្រទេសខ្លួន ( NHS ) ក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសកូរ៉ូណា ដែលកំពុងរីករាលដាលជុំវិញពិភពលោកនេះ។

លោកតែងតែធ្វើការដើររៃអង្គាសនៅទីតាំងជុំវិញសួនច្បាររបស់លោក ដែលមានចម្ងាយ ២៥ម៉ែត្រនោះ ចំនួន ១០០ជុំជាប្រចាំ មុននឹងលោកឈានដល់អាយុ ១០០ឆ្នាំកាលពីថ្ងៃ៣០ ខែមេសា កន្លងទៅនេះ។ រហូតមកទល់ពេលនេះថវិការពីបានការរៃអង្គាសប្រាក់របស់លោក បានកើនជាង ១៣លានផោនហើយ៕