(ប៉ារីស)៖ យោងតាមការចេញផ្សាយដោយ Sport.es នាថ្ងៃទី២០ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា សម្រាន់ក្រុមបាល់ទាត់បារាំង Paris Saint-Germain បានកំពុងតែស្វែងការបន្តកិច្ចសនន្យាថ្មីជាមួយកីឡាករអន្តរជាតិប្រេស៊ីល Neymar រហូតដល់ឆ្នាំ២០២៥ ដែលស្ថិតក្នុងតម្លៃពលកម្មប្រមាណ ៣៨លានអឺរ៉ូក្នុងមួយឆ្នាំ ខណៈអតីតក្រុមចាស់ FC Barcelona ព្យាយាមទាក់ទងនាំយកទៅវិញ។

ស្ថិតក្នុងស្ថានភាពនេះក្រុមបារាំង PSG បានព្យាយាមស្វែងរកការព្រមព្រៀមណាមួយដើម្បើបន្តកិច្ចសន្យាថ្មីជាមួយកីឡាករខ្សែប្រយុទ្ធឆ្នើម Neymar ដែលរូបគេត្រូវបាននាំយកមកពីក្លិបអេស្ប៉ាញ FC Barcelona កាលពីរដូវកាល ២០១៧ ក្នុងតម្លៃប្រមាណ ២២២លានអឺរ៉ូដែលស្មើប្រមាណ ២៤១លានដុល្លារ។

បច្ចុប្បន្នកីឡាករវ័យ ២៨ឆ្នាំ Neymar បានបង្ហាញខ្លួនឲ្យក្រុម PSG តាំងពីឆ្នាំ២០១៧មកបានចំនួន ៨០ប្រកួតរកបាន ៦៩គ្រាប់និងលើកពានរង្វាន់លីគបារាំង Ligue 1 បានចំនួន ២រដូវកាលជាប់គ្នា ខណៈលោក Leonardo ដែលជាប្រធានកីឡារប្រចាំក្លិប PSG បានរៀបចំទឹកប្រាក់ ៣៨លានអឺរ៉ូសម្រាប់បន្តកិច្ចសន្យាជាមួយមិត្តរួមជាតិប្រេស៊ីល៕