(ក្រុងឡុងដ៍)៖ តាមប្រភព soprt.es បានចេញផ្សាយនាថ្ងៃទី ១៩ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមបាល់ទាត់ក្នុងក្របខណ្ឌលីគអង់គ្លេស Manchester United និងក្រុម Arsenal បានកំពុងសម្លឹងមើលទៅកាន់កីឡាករខ្សែបម្រើស្លាប Ousmane Dambele របស់ក្រុម FC Barcelona ដើម្បីត្រៀមយកមកពង្រឹងក្រុមនារដូវកាលក្រោយ ដែលបានក្លាយជាគោលដៅនៅទីផ្សាដោះដូកីឡាករខាងមុខ។

ខណៈនេះគ្រាន់តែជាតំណាក់កាលដំបូង ក្នុងការស្វែងរកសមាជិកថ្មីរបស់មកអង់គ្លេស Man Utd និង Arsenal គ្រាដែលបញ្ហានេះ វាស្ថិតក្នុងភាពលំបាក់មួយ ក្រោយពេលដែលកីឡាកររូបនេះបានកំពុងតែជួបបញ្ហាររបួសជាញឹកញាប់ ខណៈក្រុមទាំងពីបានកំពុងតែស្វែងហេតុផលសមស្របណាមួយ ក្នុងការបង្កើតឲ្យមានកិច្ចសន្យាទៅលើក Dambele។

ខណៈពេលដែលក្រុម Barcelona ក៏មិនមានការបិទទ្វាកីឡាករក្នុងការចាក់ចេញនោះទេ ដូចទៅនឹងការខ្ចីជើង Philipe Coutinho ទៅកាន់ក្រុម Bayern Munich ជាដើមហើយគិតត្រឹមពេលនេះកីឡាករសញ្ជាតិបារាំង Dambele បង្ហាញខ្លួនបាន ៧៤ប្រកួតរកបាន ១៩គ្រាប់ចាប់ពីឆ្នាំ ២០១៧មក៕