(ក្រុងឡុងដ៍)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី ២០ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមបាល់ទាត់ Watford ដែលស្ថិតក្នុងក្របខណ្ឌអង់គ្លេស បានព្រមព្រៀងជាមួយសមាជិកកីឡាករក្នុងក្រុម នៃការពន្យាពេលបង់ប្រាក់ឈ្នួលក្នុងអំឡុងវិបត្តិមេរោគឆ្លង COVID-19 ខណៈនេះជាក្រុមទី ៣ដែលបានព្រមព្រៀងធ្វើបែបនេះ។

Watford បានស្ថិតក្នុងចំណោង ៣ក្រុមរួមមាន Southampton និង West Ham ក្នុងការព្រមព្រៀងពន្យាពេលការបង់ប្រាក់ឈ្នួល ក្រៅពីក្រុមកាំភ្លើងធំ Arsenal បានព្រមព្រៀងកាត់បន្ថយ ១២.៥ភាគរយនិងក្រុមតោខៀវ Chelsea ត្រូវគេរាយការថាបានកាត់ ១០ភាគរយក្នុងតម្លៃប្រាក់ខែប្រចាំឆ្នាំ ក្នុងនោះគេរំពឹងថាថ្នាក់ដឹងនាំក្រុម Watford នឹងយល់ព្រមកាត់បន្ថយផងដែរ។

ខណៈបញ្ហានេះនៅមិនទាន់មានការពេញចិត្តទាំងស្រុងពីសំណាក់កីឡាករនោះទេ ក្រោយពីតម្លៃប្រាក់ឈ្នួលកាលពីរដូវកាលមុននៅមិនទាន់ដោះស្រាយចប់នៅឡើយ ស្របពេលដែលមុនការប្រកួតនៅ Premier League ត្រូវបានពន្យាពេលក្រុម Watford បានស្ថិតនៅលេខរៀងទី ១៧រកបាន ២៧ពិន្ទុក្នុង ២៩ប្រកួត៕