(ភ្នំពេញ)៖ ឆាកជីវិតរស់ មនុស្សនៅលើលោកនេះ រមែងជួបប្រទះនូវរឿងរ៉ាវ ដែលនឹកស្មានមិនដល់ ទៅតាមបែបផែននីមួយៗ។ បុគ្គល​មួយចំនួនជួបរឿងកម្សត់ទុក្ខព្រួយ ហើយបានព្យាយាមតស៊ូរើរំដោះខ្លួន ដើម្បីចាកឆ្ងាយរបាំងដ៏សែនសោកសៅមួយ ឆ្ពោះទៅរកពន្លឺរស្មីមួយប្រសើរ។ យ៉ាងណាមិញ នៅពេលនេះសូមណែនាំ លោកអ្នកឲ្យស្គាល់ពី ជីវិតស្ត្រីម្នាក់ ដែលមានប្រវត្តិតស៊ូ ដើម្បីចារទុកជាគំរូដល់អ្នកជំនាន់ក្រោយ។

អ្នកគ្រូ «រួយ» ដែលមានរហ្សសនាមថា «មែរួយ​ MaeRouy» បានផ្លាស់ប្តូរជិវិតយ៉ាងឆាប់រហ័ស​ រយៈពេលត្រឹមតែ១ឆ្នាំ​ អាចកសាង​ជិវិតថ្មីបានដោយមិនគួរឲ្យជឿ​។ មកទល់ពេលនេះមែរួយ មានក្រុមហ៊ុនមួយដ៏ល្បីល្បាញ​ មានលុយ​ ឡាន​ វីឡា​ដ៏ស្កឹមស្កៃ​ មានកេរ្តិ៍​ឈ្មោះដ៏ល្បីល្បាញ​ មានអ្នកគាំទ្រ និង​ហ្វេនៗស្រឡាញ់មែរួយរាប់សែននាក់​។ មែរួយមានឈ្មោះល្បីយ៉ាងខ្លាំង ទៅលើការបង្រៀន អំពីការពង្រឹង​ផ្លូវ​ចិត្ត​មនុស្ស​ លុបបំបាត់ភាពបាក់ទឹកចិត្ត​ ជួយឲ្យមនុស្សរឹងមាំ​ ក្លាហានជំនះរាល់​ឧបសគ្គ​ ដែលកើតឡើងចំពោះមុខ ឲ្យឈានទៅរកគោលដ៏ធំបំផុតរបស់ខ្លួន​។

ជិវិតរបស់មែរួយ មុនពេលក្លាយជាអ្នកបង្រៀន គឺពិបាកវេទនាណាស់​ ខ្លួនជាក្មេងស្រីតូចម្នាក់អាយុត្រឹម១៧ឆ្នាំ ​បានបោះបង់ចោល​ការសិក្សារទៅស៊ីឈ្នួលគេ នៅប្រទេសថៃ​រយៈពេល​៥ឆ្នាំ​ យកលុយមកចិញ្ចឹមគ្រួសារ។ មែរួយកើតចេញពីត្រកូលអ្នកក្រីក្រនៅតាមខេត្ត​ កំព្រាឪពុក​ ថែមទាំងមានបងប្អូនច្រើន​ និងជំពាក់បំណុលគេរហូតដល់១០ម៉ឺនដុល្លារ។ ជិវិត​បានដើរដល់ផ្លូវទ័ល​ មែរួយក៏សម្រេចចិត្តរៀន អំពីការពង្រឹង​ផ្លូវ​ចិត្ត​មនុស្ស​ លុបបំបាត់ភាពបាក់ទឹកចិត្ត​ ជួយឲ្យមនុស្សរឹងមាំ​ ក្លាហានជំនះរាល់​ឧបសគ្គ ដោយឃើញថា វាអាចឲ្យមែរួយផ្លាស់ប្តូរជិវិតបាន។

ទីបំផុតមែរួយ អាចផ្លាស់ប្តូរជិវិតបានយ៉ាងលឿន បែបផ្លូវកាត់នៃជិវិត​ រយៈពេលត្រឹម៦ខែ មែរួយ មានលទ្ធភាពដោះបំណុល ១០ម៉ឺនដុល្លារបាន​ សាងក្រុមហ៊ុនបាន​ ថែមទាំងមាន​កេរ្តិ៍ឈ្មោះ​ក្នុងសង្គម។ អ្នកគ្រូរួយមកទល់ពេលនេះ បានបង្រៀនពីការពង្រឹងផ្លូវចិត្ត រយៈពេល២ឆ្នាំមកហើយ​ កូនសិស្ស​រាប់ម៉ឺននាក់ ដែលបានផ្លាស់ប្តូរជិវិត។ មែរួយក៏បានបោះពុម្ភសៀវភៅ មួយក្បាលដែលហៅថា​ «សៀវភៅ​១៤ថ្ងៃផ្លាស់ប្តូរជីវិតជារៀងរហូត​"» ដែលជាមេរៀនដកស្រង់ពីជិវិតពិតក្នុងការប្រើប្រាស់គោលដៅ រហូតទទួលបានជោគជ័យ៕