(ម៉ាឌ្រីដ)៖ យោងតាមការចេញផ្សាយដោយ Marca នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមអធិរាជស Real Madrid បានកំពុងតែស្វែងរកច្រកចេញសមស្របមួយនៅទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខលេីតម្លៃផ្ទេរចំពោះខ្សែបម្រើ James Rodriguez​ សម្រាប់ក្លិបដែលចង់បានកីឡាករអន្តរជាតិកូឡុំប៊ីខាងលើនេះ។

តាមប្រភពដដែលបានបន្តថា សម្រាប់ក្រុម Real Madrid បានព្យាយាមស្វែងរកក្លិបដែលសាកសមចង់បានកីឡាករខ្សែបម្រើ James ដែលអាចធ្វើឲ្យក្រុមអេស្ប៉ាញ Real Madrid រកបានតម្លៃផ្ទេរខ្លះនៅទីផ្សាដោះដូរនាចុងបញ្ចប់រដូវកាល LaLiga ខណៈខ្សែបម្រើ James នឹងផុតកិច្ចសន្យានៅខែមីថុនា ឆ្នាំ២០២១ ហើយវាក៏អាចថារូបគេនិងបន្តលេងនៅទឹកដីអេស្ប៉ាញ ទៀតនោះទេ។

ហើយជុំវិញបញ្ហារនេះដែលមិនអាចទៅរួមនោះមានន័យថាក្រុម Real Madrid នឹងខាតបង់ជាច្រើនដោយត្រូវបាត់បង់ James ដោយគ្មានតម្លៃផ្ទេរណាមួយនៅថ្ងៃផុតកិច្ចសន្យា ខណៈរដូវកាលនេះ James សឹងគ្មានកន្លែងណាមួយក្នុងជម្រើស ១១នាក់របស់អ្នកចាត់ការទូទៅលោក Zindane ដោយទើបលេងបានតែ ១៣ប្រកួតក្នុងរដូវកាល ២០១៩-២០២០នេះ៕