(បរទេស)៖ អ្នកទីក្រុងញ៉ូវយ៉កជាច្រើនរូបមានការជួបជុំនៅក្នុងឧស្យាន Brooklyn ខណៈប្រទេសសហរដ្ឋអាមេរិចកំពុងស្ថិតនៅក្នុងវិបិត្តិជម្ងឺកូវីដ១៩។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN ថ្មីៗនេះ។

ទាក់ទងទៅនឹងវិបិត្តិជម្ងឺកូវីដ១៩នេះ មានប្រជាជនជាច្រើនបានប្រុងប្រយ័ត្នចំពោះស្ថានការណ៌ដ៏អាក្រក់នេះក្ដី ប៉ុន្តែមនុស្សមួយចំនួននៅតែមានគំនិតសុទិដ្ឋិនិយមថា វាពុំមែនជាបញ្ហានៅឡើយ។ កាលពីថ្ងៃទី ១៩ ខែមេសា ស្ថាប័នរដ្ឋទាំងមូលបានប្រកាសរួចមកហើយថា ប្រទេសកំពុងស្ថិតក្នុងស្ថានការណ៌ច្រួលច្របល់ដល់កម្រិតកំពូលមួយ ខណៈប្រទេសក៏មានការប៉ះទង្គិចគ្នាជុំវិញរឿងរ៉ាវ ទាមទារបញ្ចប់ឲ្យមានការបិទប្រទេស រវាងលោកប្រធានាធិបតីដូណាល់ត្រាំ និងអភិបាលស្ថាប័នរដ្ឋ។

កំណត់ត្រាករណីអ្នកជម្ងឺដែលបានឆ្លងវីរុសកូវីដ១៩ នៅក្នុងសហរដ្ឋអាមេរិកមានប្រមាណជាង ៧៤២,០០០នាក់ និងមានមនុស្សស្លាប់ចំនួន ៤ម៉ឺននាក់រួចមកហើយ រួមជាមួយនឹងការឆ្លើយតបពីលោក ត្រាំ ទៅនឹងករណីសោដនាកម្មទាំងនេះទទួលបានទាំងមន្ទិល និងការរិះគន់ផ្សេងគ្នា។ រដ្ឋ​ក្នុងទីក្រុងញូវយ៉កមកទល់ពេលនេះ មានអ្នករងគ្រោះដោយសារវីរុសកូវីដ១៩ សរុបទាំងអស់ចំនួន ១៣,០០០នាក់ហើយ។

ទិន្នន័យនេះត្រូវបានកើនឡើងយ៉ាងឆាប់រហ័ស ក្រោយមានការប្រយុទ្ធប្រឆាំងទំនាស់នយោបាយកើតឡើងរវាងលោក ត្រាំ និងអភិបាលស្ថាប័នរដ្ឋ ដែលបង្ករឲ្យស្ថានការណ៌កាន់តែភាពវឹកវរ បន្ទាប់ពីអត្រានៃការធ្វើតេស្តមេរោគវិជ្ជមានជាច្រើនករណីបានលេចចេញ ដែលជាចំណុចមួយបង្ករឲ្យមានជម្លោះ៕