(ក្រុងឡុងដ៍)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានរៀបគម្រោងពិភាក្សាស្វែងរកបើកការប្រកួតបញ្ចប់រដូវកាលនេះ ទៅកាន់សមាគមទាំង ៥៥ តាមរយៈវីឌីអូសន្និសីទមួយក្នុងថ្ងៃអង្គារនេះ។

តាមប្រភពដដែលបានបន្តថា សម្រាប់ការប្រកួតបាល់ទាត់នៅតំបន់អឺរ៉ុប អាចនឹងកើតឡើងវិញដោយគ្រោងនឹងបញ្ចប់នៅខែសីហា ឆ្នាំ២០២០ខាងមុខ ថាតើអាចសម្រេចបានឬយ៉ាងណា ខណៈ UEFA បានបង្កើតក្រុមប្រឹក្សាពីរក្រុម ដើម្បីសិក្សាស្វែងរកកាលបរិច្ឆេទថ្មីមួយដែលរំពឹងថា អាចធ្វើបានក្នុងអំឡុងពាក់កណ្តាលខែឩសភា។

ការពិភាក្សានេះក៏បានរួមចំណែកស្វែងរកព័ត៌មានថ្មីមួយ សម្រាប់ការប្រកួតពានរង្វាន់អឺរ៉ុបមាន Women European Championship និងពាន National League គ្រាដែលការប្រកួតទាំងពីរនេះត្រូវបានប្តូរពេលវេលា ដើម្បីធ្វើឲ្យការប្រកួត Euro 2020 ធ្វើឡើងនៅឆ្នាំក្រោយ គ្រាដែលគម្រោងជាច្រើនត្រូវធ្វើឡើងដោយការបន្ធូរវិបត្តិហិរញវត្ថុក្នុងរដូវកាលនេះ៕