(បរទេស)៖ Lisa សមាជិកក្រុម BLACKPINK បានបញ្ចេញក្បាច់រាំថ្មីនៅលើ Channel Youtube ផ្លូវការបស់នាង ដែលមានឈ្មោះថា «LILI's FILM»។ ការបញ្ចេញក្បាច់រាំលើកនេះ បានធ្វើឲ្យអ្នកគាំទ្រ គាំងនិយាយលេងចេញតែម្តង។ ជាក់ស្តែង វីដេអូក្បាច់រាំនេះ បញ្ចេញមិនទាន់បានមួយថ្ងៃស្រួលបួលផង មានអ្នកចូលទស្សនារហូតដល់ទៅជាង៤លានដងឯណោះ ។

ជាការកត់សម្គាល់ Lisa បានបញ្ចេញក្បាច់រាំថ្មីរបស់ខ្លួន ក្នុង Channel Youtube នៅវេលាម៉ោង ៤៖០០ រសៀល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ Lisa បានជ្រើសរើសយកបទ «Mushroom Chocolate» ដែលច្រៀងដោយតារាចម្រៀងអាមេរិក R&B មកបញ្ចូលក្នុងវីដេអូក្បាច់រាំរបស់នាង ហើយនេះជាក្បាច់រាំទី៣ហើយ ដែលសមាជិក BLACKPINK រូបនេះ បានបញ្ចេញ។

Lisa បានបង្ហាញទឹកមុខ និងក្បាច់រាំដ៏សិចស៊ី ជាមួយកាយវិការស់រវើក និងដងខ្លួនស្រលូន ដែលជាស្ទិលរាំថ្មីប្លែក រហូតធ្វើឲ្យចំនួនអ្នកចូលទស្សនាកើនឡើងជាបន្តបន្ទាប់។ ជាក់ស្តែង វីដេអូក្បាច់រាំនេះបាន Trending លេខ១ ក្នុង៥៥ប្រទេស និង Trending លេខ២ ជាមួយនឹងចំនួន ៦២ ប្រទេស ដែលបានចូលទស្សនា៕