(ម៉ាឌ្រីដ)៖ យោងតាមការចេញផ្សាយដោយ Marca នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ការប្រកួតលីគអេស្ប៉ាញ LaLiga នឹងអាចធ្វើឡើងវិញ ក្រោយត្រូវបានសហព័ន្ធបាល់ទាត់ RFEF និងក្រុមប្រឹក្សាកីឡាជាតិ កំពុងមើលឃើញច្រកចេញនៃការបន្តការប្រកួតលីគឡើងវិញ បន្ទាប់ពីពន្យាពេលដោយសារវិបត្តិវីរុស COVID-19។

សហព័ន្ធអេស្ប៉ាញ ជឿជាក់ថា ថ្ងៃទី០៦ ខែមិថុនា អាចជាថ្ងៃចាប់ផ្តើមប្រកួត LaLiga ឡើងវិញ។

សហព័ន្ធបាល់ទាត់ RFEF និងក្រុមប្រឹក្សាកីឡាជាតិ CSD បានមើលឃើញរួមគ្នាមួយក្នុងការបន្តការប្រកួតលីគ LaLiga ឡើងវិញ ដើម្បីឲ្យចប់រដូវកាលនេះ ក្រោយពីបានធ្វើការប្រជុំអស់រយៈពេល ៨ម៉ោង ក៏ប៉ុន្តែសម្រាប់បញ្ហានេះត្រូវបានកំពុងតែសិក្សាក្នុងការដាក់បញ្ចូលគ្នា ក្នុងការស្វែងរកកាលបរិច្ឆេទចុងក្រោយមួយ ដែលនៅសល់ ១១ប្រកួតត្រូវបញ្ចប់។

បញ្ហានេះក៏កំពុងតែរងផលប៉ះពាល់ទៅនឹងវិបត្តិហិរញ្ញវត្ថុក្នុងក្លិប ដោយមកទល់ពេលនេះនៅមិនទាន់រកឃើញពេលវេលាសមស្របណាមួយនោះទេ ដោយបន្តបង្កើតក្រុមប្រឹក្សាមួយដើម្បីធ្វើការសម្រេចជាវិជ្ជមាន៕