(ប៉ារីស)៖ កីឡាករខ្សែបម្រើការពារ Achraf Hakimi បានកំពុងចាប់អារម្មណ៍ពីសំណាក់ក្លិបជើងឯកបារាំង Paris Saint-Germain ដែលក្លិបអេស្ប៉ាញ Real Madrid បានឲ្យ Borussia Dortmund ខ្ចីជើង។

កីឡាករដែលមានវ័យទើបតែ ២១ឆ្នាំ សញ្ជាតិម៉ារ៉ុកខាងលើនេះ បានចាប់ផ្តើមលេងឲ្យក្លិប Borussia Dortmund ក្នុងលីគកំពូលអាល្លឺម៉ង់មានរយៈពេល ២រដូវកាលមកហើយ ខណៈ Dortmund ក៏ចង់បានរូបគេបន្តលេងនៅកីឡដ្ឋាន Signal Iduna Park ១រដូវកាលទៀតដែរ។

Achraf មានកិច្ចសន្យាជាមួយ Real Madrid រហូតដល់ឆ្នាំ២០២៣ ខាងមុខ ហើយប្រសិនបើ Zidane សម្រេចលក់ចេញមែននោះ ក៏មិនអាចបានលុយ ៨០លានអឺរ៉ូ ដើម្បីទិញកីឡាករ Lucas Hernandez ដែលកំពុងលេងឲ្យក្លិប Bayern Munich ដែរ ដ្បិត Achraf ក៏បានដឹងថា លំបាកប្រជែងកៅអី ១១ដំបូងនៅ Real ណាស់ ដោយសារ Dani Carvajal កំពុងបំពេញតួនាទីបានល្អនៅ Sertiago Bernabeu។

តែយ៉ាងណា Achraf Hakimi អាចជាប់ជម្រើស ១១នាក់ដំបូងនៅ Parc des Princes នៅពេលកីឡាករខ្សែបម្រើការពារស្លាបស្តាំ Thomas Meunir ចាកចេញពី PSG ដោយសារតែផុតកិច្ចសន្យានៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ៕