(បរទេស)៖ ជនប្រឆាំងនឹងវិធានការរស់នៅដាច់ដោយឡែកប្រមាណ ១០០០០០ នាក់ក្នុងប្រទេសបង់ក្លា ដែសបានប្រមូលផ្ដុំចូលរួមក្នុងពិធីបុណ្យរបស់កំពូល អ្នកផ្សព្វផ្សាយសាសនាអ៊ីស្លាមមួយរូបកាលពីថ្ងៃសៅរ៌កន្លងទៅ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN ថ្មីៗនេះ។

ប៉ូលីសក្នុងស្រុកបានឲ្យដឹងថា ចំពោះស្ថានភាពមួយនេះពួកគេមានផលវិបាកយ៉ាងខ្លាំង ក្នុងការបញ្ឈប់បណ្ដាលហ្វូងមនុស្សទាំងនោះ ដែលមកគោរពបូជាពិធីបូណ្យបព្វជិតដ៏មានប្រជាប្រិយមួយរូបនេះ។ ប្រទេសបង់ក្លាដែសបានស្ថិតនៅក្រោមការបិទផ្ទៃប្រទេសទូទាំង ដែលត្រៀមនឹងគ្រោងបញ្ចប់នៅថ្ងៃទី ២៥ ខែមេសាខាងមុខនេះ។

ចំនួននៃអ្នកឆ្លងជម្ងឺវីរុសកូរ៉ូណានៅប្រទេសបង់ក្លាដែសបានកើនឡើងជាង ៣០០នាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះដែលសរុបមានរហូតដល់ ២៤៥៦នាក់ មកហើយគិតត្រឹមថ្ងៃទី ១៩ ខែមេសា។ ប៉ុន្តែយោងតាមប្រសាសន៌ពីមន្រ្តីផ្ទៃប្រទេសបានអោយដឹងថា ចំនួនករណីកើតឡើងជាក់ស្តែងអាចនឹងមានលទ្ធផលខ្ពស់ជាងនេះ ដោយសារប្រទេសកំពុងប្រឈមនឹងកង្វះខាតឧបករណ៍ធ្វើតេស្តបញ្ជាក់ពីមេរោគនេះ៕