(ចិន)៖  ខេត្តក្វាងទុងនៃប្រទេសចិនភាគខាងត្បូង បានប្រើប្រាស់ឧបករណ៌បច្ចេកវិទ្យាទំនើបជាច្រើនប្រភេទ ស្ទើរតែគ្រប់វិស័យ ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN នាថ្ងៃទី២១នេះ។

កាលពីពេលថ្មីៗនេះទីក្រុងក្វាងចូវ ដែលជាទីក្រុងធំមួយនៃខេត្តក្វាងទុង បានណែនាំឧបករណ៌បច្ចេកវិទ្យាមនុស្សយន្តឆ្លាតវៃចំនួន ២ ដើម្បីដាក់ដំណើរការនៅឯអាកាសយានដ្ឋានអន្តរជាតិក្វាងចូវ «Baiyun» កាលពីថ្ងៃពុធកន្លងទៅរួចមកហើយ។ វាជាឧបករណ៌មួយប្រភេទ ដែលមានសមត្ថភាពធ្វើការសម្លាប់មេរោគ រួមទាំងអាចបូមសម្អាតកម្ទេចធូលី និងសំរាមផ្សេងបានល្អទៀតផង។ វាដំណើរការសម្អាតរយៈពេល ៨ម៉ោង ទៅលើផ្ទៃអាកាសយាន្តទាំងមូលពុំឈប់ឈរ។

ប៉ូលីសទីក្រុងស៊ិនចិន បានធ្វើការព្រមានដោយសន្តិវិធី ទៅកាន់ប្រមាណជា ៨៩ភាគរយនៃអ្នកផ្ទុកវីរុស ស្ថិតនៅក្នុងស្រុក ធ្វើដំណើរតាមក្រុមហ៊ុនអាកាសចរណ៌មកនេះ ព្រមទាំងចេញការព្រមានពីហានិភ័យ ដែលអាចកើតមានពីការនាំចូលពីក្រៅប្រទេស រយៈពេលមុនមួយខែផងដែរ។ ក្រុមភ្នាក់ងារក៏បានកំណត់អត្តសញ្ញាណមនុស្សចំនួន ១៨០០០នាក់ ដែលបានប៉ះពាល់ផ្ទាល់ជាមួយនឹងអ្នកជម្ងឺប្រមាណជាង ៤៤០នាក់។

នៅក្នុងទីក្រុងហ្សូហៃ ក្រុមហ៊ុនបច្ចេកវិទ្យាក៏បានបង្កើតកម្មវិធីបង្ការ និងគ្រប់គ្រងការរាតត្បាតសម្រាប់ប្រព័ន្ធលូក្នុងទីក្រុងផងដែរ។ ជាមួយកម្មវិធីនេះក្រុមការងារអាចទទួលបានព័ត៌មានច្បាស់លាស់ និងត្រឹមត្រូវពីកិច្ចការ ដើម្បីធានាថារោងចក្រប្រព្រឹត្តកម្មទឹកស្អុយ មានស្ថានភាពដំណើរការជាធម្មតា៕