(ភ្នំពេញ)៖ តារាចម្រៀងមានប្រជាប្រិយភាព ពេជ្រ សូលីកា មួយរយៈចុងក្រោយនេះ ហាក់មិនសូវមាន​នូវបទចម្រៀងថ្មីៗ ដើម្បីកំដរអារម្មណ៍ទស្សនិកជននៅឡើយនោះទេ ក្រោយពេលមានផ្ទៃពោះរួចមក។ យ៉ាងណាមិញ ក្រោយស្ងាត់មួយរយៈធំ ពេលនេះ ពេជ្រ សូលីកា បានបញ្ចេញនូវបទចម្រៀងថ្មីរបស់ខ្លួន មួយបទទៀតមានចំណងជើងថា «ចង់ឈ្នះ» ខណៈបទនេះកំពុងតែឆក់ បានការគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់ ពីទស្សនិកជន។

ជាការពិតណាស់ ប្រិយមិត្តទស្សនិជនប្រាកដជាជ្រាបច្បាស់ហើយ បច្ចុប្បន្នតារាចម្រៀង ពេជ្រ សូលីកា កំពុងតែមានផ្ទៃពោះកូនដំបូង នៅមិនប៉ុន្មានខែទៀតនោះទេ នឹងប្រសូត្របុត្រហើយ។ បើទោះបីជាកំពុងមានផ្ទៃពោះក៏ពិតមែន តែស្រីស្អាតរូបនេះ ក៏មិនភ្លេចនូវការបញ្ចេញនូវបទចម្រៀងថ្មីៗរបស់ខ្លួន ដើម្បីចែកជូនទស្សនិកជន ពិសេសអ្នកគាំទ្រ ដើម្បីស្ដាប់កម្សាន្ត ដោយពេលនេះ នាងបានចេញនូវចម្រៀងថ្មីមួយបទ «ចង់ឈ្នះ» ពោរពេញទៅដោយអត្ថន័យស្នេហាឈឺចាប់តែម្ដង។

ជាក់ស្ដែងបទថ្មីនេះ កំពុងតែផ្ទុះការគាំទ្រច្រើនពីសំណាក់អ្នកគាំទ្រ ខណៈបទនេះចេញមិនទាន់បានប៉ុន្មានផង មានអ្នកចូលទស្សនារាប់ម៉ឺនដងទៅហើយ។ ដោយឡែក ងាកទៅលើអត្ថន័យនៃបទចម្រៀងវិញ គឺមានអត្ថន័យចាក់ដោតខ្លាំងដ ល់អ្នកដែលមានស្នេហា តែចូលចិត្តមានៈ ចង់ឈ្នះ ធ្វើឲ្យបាត់បង់មនុស្សដែលខ្លួនស្រឡាញ់៕