(បូណូអាយរេស)៖ លោក Donato Villani ដែលជាប្រធានផ្នែកវេជ្ជសាស្រ្តនៃសហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីនបានលើកឡើងថា កីឡាករខ្សែប្រយុទ្ធ Lionel Messi នឹងនៅតែបន្តលេងឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនយូរអង្វែងទៀត បានបើទោះបីជារូបគេមានវ័យរៀងច្រើនហើយក៏ដោយ។

ក្នុងនោះដែរ លោក Villani បានបង្ហាញទស្សនៈ ៤យ៉ាងផ្ទាល់ខ្លួនអំពីខ្សែប្រយុទ្ធឆ្នើមដែលកំពុងប្រកបអាជីពនៅក្នុងក្លិប FC Barcelona ខាងលើថា៖
ទី១-Messi ជាកីឡាករឆ្នើមម្នាក់ដែលអាហ្សង់ទីនមិនអាចខ្វះបាន
ទី២-Messi មិនដែលរងរបួសធ្ងន់ធ្ងរនោះទេក្នុងអាជីពបាល់ទាត់
ទី៣-Messi នៅតែជាកីឡាករមានគុណភាព បើទោះបីជាវ័យឈានចូល ៣៤ឆ្នាំក៏ដោយ
ទី៤-Messi ជាកីឡាករឈរនៅលំដាប់លេខ១ ពិភពលោក។

គួរបញ្ជាក់ផងថា កីឡាករខ្សែប្រយុទ្ធជំនាញជើងឆ្វេង Lionel Messi ត្រូវបានកោះហៅចូលជម្រើសជាតិឈុតធំអាហ្សង់ទីន ក្នុងឆ្នាំ២០០៥ ដោយស៊ុតបាន ៧០គ្រាប់ ក្នុងចំណោម ១៣៨ប្រកួតដល់បច្ចុប្បន្ន ដោយជួយឲ្យក្រុមនៅតំបន់អាមេរិកឡាទីនមួយនេះឡើងដល់វគ្គផ្តាច់ព្រ័ត្រពាន Copa America ២ដង និងពានធំ FIFA World Cup ១ដង៕