(ក្រុងឡុងដ៍)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា កីឡាករខ្សែបម្រើ Eric Dier នៃក្រុមមាន់ខ្នាយមាស Tottenham Hotspur បានប្រឈមមុខជាមួយសមាគមបាល់ទាត់អង់គ្លេស FA ទៅនឹងកំហុសដែលបានឡើងទៅវាយអ្នកគាំទ្ររបស់ក្លិប Norwich City កាលអំឡុងប្រកួតពាន FA Cup នាខែមីណា ឆ្នាំ២០២០។

FA បានដាក់ការចោទប្រកាន់ទៅលើខ្សែបម្រើសញ្ជាតិអង់គ្លេស Dier ពីបទប្រព្រឹត្តខុសទៅលើក្រុមអ្នកគាំទ្រនៅកន្លែងអង្គុយដោយព្យាយាមបង្កជម្លោះ ក្រោយមានការឌឺដងពីសំណាក់ក្រុមអ្នកគាំទ្រក្រោយប្រកួតចប់ ជាហេតុផលមួយកីឡាករ Dier បានប្រព្រឹត្តខុសពីច្បាប់សិទ្ធិបុគ្គលជាសាធារណៈ ដែលការប្រកួតនោះបានត្រឹមលទ្ធផលស្មើគ្នា ១-១។

ក្នុងនោះ FA បានចោទប្រកាន់សកម្មភាពរបស់ Dier ដែលបានធ្វើខុសទៅនឹងការគំរាមកំហែងមួយ ខណៈនេះដែលខ្សែបម្រើខាងលើត្រូវបានទុកពេលឲ្យធ្វើចូលខ្លួនមកឆ្លើយបំភ្លឺ ដែលមានរយៈពេលរហូតដល់ថ្ងៃទី៨ ខែឩសភា ឆ្នាំ២០២០ ហើយអ្នកចាត់ការ Jose Mourinho ក៏បានឲ្យដឹងដែរថា បញ្ហានេះបានកើតចេញពីអ្នកគាំទ្រ បានស្រែកជេរប្រមាថ​ទៅកាន់គាត់នៅអំឡុងចប់ការប្រកួតដែល Spurs បានជ្រុះចេញពីពាន FA Cup ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៣-២ ដ៏លឿនបំផុតត្រឹមវគ្គ ១៦ក្រុម៕