(ដកម៉ាន់)៖ កីឡាករខ្សែប្រយុទ្ធ Erling Haaland កំពុងត្រូវបានគេចាប់អារម្មណ៍ជាខ្លាំងពីទម្រង់លេងដ៏ល្អរបស់គេ ដែលអាចក្លាយជាកីឡាករល្អបំផុតក្នុងលោកនាពេលដ៏ខ្លីខាងមុខនេះ។

តួយ៉ាង លោក Christian Veiri ដែលជាអតីតវីរបុរសនៃក្លិប Inter Milan និង Juventus ផងនោះបានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ Corriere della Sera របស់អ៊ីតាលីថា Haaland ដែលបានកំពុងលេងឲ្យក្លិបអាល្លឺម៉ង់ Borussia Dortmund អាចក្លាយជាកីឡាករល្អបំផុតក្នុងលោក ដែល Real Madrid ហ៊ានឲ្យដល់ ២៦០លានផោនទៀតផងនៅថ្ងៃអនាគត។

លោក Veiri បានថ្លែងថា «២ទៅ៣ឆ្នាំទៀត Haaland នឹងទៅចូលរួមជាមួយក្រុមដ៏អស្ចារ្យមួយដែលហ៊ានឲ្យតម្លៃខ្លួនគេ ចាប់ពី ២០០លានឡើងទៅ។ រូបគេជាខ្សែប្រយុទ្ធដ៏ខ្លាំងក្លាមួយ ក្នុងចំណោមខ្សែប្រយុទ្ធដទៃ និងបានជ្រើសរើសក្លិបត្រូវ (Dortmund) ដែលធ្វើឲ្យទេពកោសល្យរបស់គេកាន់តែខ្លាំងថែមទៀតថែបនេះ»

Haaland ដែលមានវ័យទើបតែ ១៩ឆ្នាំ ស៊ុតបាន ២៩គ្រាប់ពីការចូលលេងបាន ២៧ប្រកួតឲ្យក្លិប Red Bull Salzburg បានសម្រេចចិត្តចាកចេញពីក្លិបស្ថិតនៅអូទ្រីសមកចូលរួមជាមួយ Dortmund កាលខែមករា ឆ្នាំ២០២០ ជាមួយតម្លៃខ្លួន ១៧លានផោន និងឈរនៅលេខ២ Top scorer ក្នុង Budesliga ថែមទៀតផង៕