(មេនឆេស្ទើ)៖ Manchester United គ្មានបំណងនាំយកកីឡាករខ្សែប្រយុទ្ធ Harry Kane និង Jadon Sancho ដែលមានតម្លៃប្រមាណ ៣៣០លានផោនក្នុងរដូវកាលដោះដូរខាងមុខទេ ដោយសារតែក្លិបកំពុងជួបបញ្ហាហិរញ្ញាវត្ថុ ក្នុងអំឡុង COVID-19។

លោក Ed Woodaward អនុនាយកប្រតិបត្តិក្លិបបានថ្លែងក្នុងវេទិកាចំពោះមុខអ្នកគាំទ្រថា «ក្លិបគ្មានបំណងចាយលុយ ២០០លានផោន ទៅលើកីឡាករ Harry Kane របស់ក្លិប Spurs បន្ថែមទៅលើ Jadon Sancho ដែលមានពី Dortmund ដែលមានតម្លៃខ្លួន ១៣០លានផោននោះដែរ»

បុរសដែលមានឥទ្ធិពលក្នុង Premier League ខាងលើនេះក៏បានសង្កត់ធ្ងន់ថា ក្លិបគ្មានបំណងបំបែកកំណត់ត្រាដោះដូរកីឡាកររដូវកាលនេះទេ ដ្បិតពិភពលោកទាំងមូលបានកំពុងជួបវិបត្តិ COVID-19 ហើយទីផ្សារដោះដូរអាចមានការ ប្រែប្រួលថែមទៀតផង។

កន្លងមក បិសាចក្រហម Man Utd ធ្លាប់ចាប់អារម្មណ៍ពីការនាំយក Kane និង Sancho មកកាន់ទឹកដី Old Trafford តែអនុលោមទៅតាមហិរញ្ញវត្ថុរបស់ក្លិបផងដែរ ស្ថិតក្រោមការបង្វឹកដោយផ្ទាល់ពីលោក Ole៕