(ចិន)៖ គ្រូបង្រៀនជាច្រើននាក់នៅក្នុងសាលាបឋមសិក្សាមួយកន្លែង បានតម្រង់ជាជួរបាំងឆ័ត្រជូនដល់សិស្សានុសិស្សគ្រប់ៗរូប នៅភាគខាងកើតប្រទេសចិន។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN ថ្មីៗនេះ។

ក្នុងនោះមានគ្រូបង្រៀនប្រមាណ ៣០នាក់ បានឈរកាន់ឆ័ត្រជាជួរជូនដល់សិស្សានុសិស្សជាង ៩០០នាក់ ខណៈពួកគេត្រូវធ្វើដំណើរពីអាគារសាលារៀនមួយ ទៅកាន់របងខ្លោងទ្វារ ខណៈកំឡុងមានភ្លៀងធ្លាក់ខ្លាំង។

ស្ថិតក្នុងស្ថានភាពនៃការរីករាលដាលមេរោគវីរុសជំងឺឆ្លងកូរ៉ូណានេះ ឪពុកម្តាយគ្រប់រូបមិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងទីធ្លាសាលារៀន ដូច្នេះនាអំឡុងស្ថានការណ៌ភ្លៀងធ្លាក់ភ្លាមៗនោះ ដោយសិស្សានុសិស្សភាគច្រើនពុំបានយកឆ័ត្រមកតាមខ្លួន សាលាបានរៀបចំការផ្ដល់ជូន «វិចិត្រសាលឆ័ត្រ» ដើម្បីឲ្យគ្រូបង្រៀនបាននាំក្មេងៗទៅកាន់ឪពុកម្ដាយវិញដោយសុវត្ថិភាព៕