(ហ្ស៊ូរិច)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA មានលើកគម្រោងពីការប្តូរកីឡាករបាន ៥នាក់ក្នុង ១ប្រកួតនៅ ពេលគ្រប់កម្មប្រកួតត្រឡប់មកវិញនាពេលឆាប់ៗខាងមុខនេះ គ្រាដែលតាមធម្មតាប្តូរបានតែ ៣នាក់ប៉ុណ្ណោះក្នុង ១ប្រកួតទាំងប្រកួតក្នុងលីគ និងជម្រើសជាតិ។

គម្រោងថ្មីនេះ ត្រូវបានបង្កើតឡើងនៅក្រោយពេលពិភពលោកទាំងមូលកំពុងជួបបញ្ហាសុខភាព ដោយសារវិបត្តិ COVID-19 ហើយក៏មានកីឡាករមួយចំនួនទទួលព្យុះភ្លៀងពីជំងឺផ្លូវដង្ហើមប្រភេទថ្មីនេះដែរ។

អ្នកនាំពាក្យរបស់ FIFA មួយរូបបានថ្លែងប្រាប់ BBC ថា «បញ្ហាសុខភាព ជាកត្តាចម្បង ហើយក៏គ្មានកម្មវិធីប្រកួតណាមួយដែលបង្កមហន្តរាយដល់មនុស្សជាតិណាមួយដែរ»

តែយ៉ាងណា ចំពោះគម្រោងថ្មីក៏ត្រូវទទួលការឯកភាព ពីបណ្តាសហព័ន្ធនៃប្រទេសនីមួយៗជាសមាជិកដែរ ដែលមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ គ្រាដែលវគ្គទី១ អាចប្តូរកីឡាករបាន ៣នាក់ និងបន្ថែម ១នាក់ទៀតក្នុងម៉ោងថែម ១៥នាក់ ២ដង៕