(រដ្ឋកាលីហ្វញ៉ា)៖ ភ្នាក់ងារអវកាសណាសានិយាយថា យន្តហោះយកការណ៍នៅក្នុងគោចររបស់ផ្កាយអង្គារ៍ បានឃើញមានការប្រែប្រែនៃរដូវកាលនោះ តំបន់ផ្នូកខ្សាច់នៅភពអង្គារ៍ដែលបានកើតឡើងដោយដំណើរមិនប្រក្រតី នៃកាបូនឌីអុកស៊ីតនៅទីនោះ។

មន្ទីរពិសោធន៏របស់ភ្នាក់ងារអវកាសណាសា ដែលស្ថិតនៅក្នុងរដ្ឋកាលីហ្វញ៉ាបានធ្វើសេចក្តីរាយការណ៍ថា រដូវរំហើយនៅក្នុងភពអង្គារ៍ ត្រូវបានឃើញថាមានការប្រែប្រួលដោយទឹកស្ងួត នៅទីនោះបានធ្វើការរំលាយបន្តិចម្តងៗ ហើយវាបានបំលែងខ្លូនពីវត្ថុរឹងទៅជាឧស្ម័នវិញ។

ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថា យន្តហោះយកការណ៍នៅក្នុងគោចររបស់ផ្កាយអង្គារ៍ ក៏បានចាប់យករូបភាពជាច្រើននៃការផ្លាស់ប្តូរួបរាងរបស់តំបន់ផ្នូកខ្សាច់ នៅពេលដែលឧស្ម័នកាបូកឌីអុកស៊ីតបានធ្វើការសាយភាយទៅក្នុងបរិយាកាស ដោយវាក៏បានពាំនាំខ្សាច់ទៅជាមួយផងដែរ។

លោក Candice Hansen នៃវិទ្យាស្ថានវិទ្យាសាស្រ្ត Planetary បាននិយាយថា «នេះគឺជាប្រតិកម្មឌីណាមិចដ៏អស្ចារ្យមួយ
ដែលធ្លាប់បានកើតឡើងនៅលើភពអង្គារ៍កាលពីរាប់កោដឆ្នាំមុន»