(ឡុងដ៍)៖ យោងតាមប្រភពព័ត៌មានពី The Sun ចេញផ្សាយថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ឲ្យដឹងថា កីឡាករខ្សែបម្រើ Declan Rice បានស្ថិតជាគោលដៅរបស់ក្រុមខ្លាំង Manchester United និង Arsenal ក្នុងតម្លៃខ្លួនប្រមាណ ៧០លានផោន ដែលក្រុមញញួរធំ West Ham United ត្រៀមលក់ចេញនៅទីផ្សាដោះដូរកីឡាករនារដូវក្តៅខាងមុខ។

ក្រុមដែលស្ថិតក្នុងលីគអង់គ្លេស Premier League មានក្រុម Man Utd, Chelsea និង Arsenal ជាក្រុមដែលអាចប្រជែងគ្នាក្នុងការស្វែងរកខ្សែបម្រើចំណូលថ្មី ស្របពេលបច្ចុប្បន្ន West Ham បានត្រៀមធ្វើការផ្ទេរចេញ​ខ្សែបម្រើសញ្ជាតិអង់គ្លេសខាងលើ ដើម្បីដោះស្រាយតម្រូវការហិរញ្ញវត្ថុ បើទោះបីជាអ្នកចាត់ការទូទៅ David Moyes មានបំណងរក្សាទុកកីឡាករនាំលេងដ៏សំខាន់នេះក៏ដោយ។

ជាមួយគ្នានោះ Chelsea ក៏ជាក្រុមដែលមានការប្រជែងខ្លាំងជាងគេផងដែរ បន្ទាប់ពីខ្សែបម្រើ Kante និង Jorginho មិនភាគរយអាចថាបន្តស្នាក់នៅជាមួយក្រុមបានយូរប៉ុណ្ណា នៅពេលមានក្រុមធំចាប់អារម្មណ៍ ខណៈខ្សែបម្រើ Gilmour កំពុងតែឡើងជើង ក្នុងនោះកីឡាករដែលជាតម្រូវការវ័យ ២១ឆ្នាំ Rice បានចាប់ផ្តើមជាមួយក្រុម West Ham តាំងពីឆ្នាំ ២០១៤ ដោយបង្ហាញខ្លួនបាន ១០៤ប្រកួត ហើយរូបគេក៏ធ្លាប់ជាយុវជនរបស់ក្រុមតោខៀវក្នុងវ័យ ១៥ឆ្នាំផងដែរ៕