(ឡុងដ៍)៖ ក្លិបដែលលេងនៅក្របខណ្ឌលីគកំពូលអង់គ្លេស Premier League រួមមាន Arsenal, Brighton និង West Ham បានបើកទីលានហ្វឹកហាត់របស់ខ្លួនឡើងវិញ ដើម្បីចាប់ផ្តើមប្រកួតឡើងវិញបញ្ចប់រដូវកាលនាពេលឆាប់ៗនេះ។

ការចេញហ្វឹកហាត់ជាលើកដំបូង ក្រោយពេលសម្រាកជាបណ្តោះអាសន្នកាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០ ត្រូវបានគេសង្ឃឹមថា នឹងមានការប្រកួតឡើងវិញយ៉ាងយូរបំផុតនៅថ្ងៃទី០៨ ខែមិថុនា តែទាំងនេះបានស្ថិតនៅក្នុងគម្រោងនៅឡើយទេទាំងនៅ FA និង UEFA ផងដែរ ដ្បិតការនារដូវកាលនេះនឹងត្រូវបញ្ចប់ នៅចុងខែកក្កដាជាកំហិត ដើម្បីកុំឲ្យប៉ះដល់រដូវកាលក្រោយ។

បណ្តាថ្នាក់ដឹកនាំក្លិបទាំងឡាយនឹងជួបប្រជុំគ្នារកថ្ងៃត្រឡប់មកវិញ ដែលនឹងធ្វើឡើងនាថ្ងៃសុក្រសប្តាហ៍នេះជាបន្តទៀត។

តែយ៉ាងណា BBC បានចេញផ្សាយថា រាល់ការប្រកួតទាំងអស់នឹងត្រូវធ្វើឡើងដោយបិទទ្វារកីឡដ្ឋាន ហើយអាចទស្សនាដោយ free នៅលើកញ្ចក់ទូរទស្សន៍ក្នុងចំណោម ៩ប្រកួតដែលនៅសល់សម្រាប់ Premier League នារដូវកាលឆ្នាំ២០១៩-២០២០ នេះ៕