(សេអ៊ូល)៖ អ្នកគាំទ្រវិស័យ K-POP បានសម្តែងក្តីរំភើបជាខ្លាំង បន្ទាប់ពីមានដំណឹងថាក្រុមចម្រៀងនារី TWICE បានប្រកាស​ពីការត្រឡប់មកវិញរបស់ពួកគេ ជាមួយបទចម្រៀងថ្មីចំណងជើងថា «More and More»។

នៅថ្ងៃទី២៨ ខែមេសា ក្រុមនារី TWICE បានបើកសន្និសិទសារព័ត៌មានតាមអនឡាញ ដែលនិយាយពី Youtube ផ្លូវការរបស់ពួកគេ មានឈ្មោះថា «TWICE: Seize the Light»។ ដោយក្នុងនោះ នៅវគ្គបញ្ចប់ Jihyo សមាជិកក្រុម TWICE បានបង្ហើបថា ពួកគេកំពុងតែរៀបចំ​ចម្រៀងថ្មីចំពោះការត្រឡប់មកវិញ ដែលនឹងបញ្ចេញនៅខែមិថុនា ឆ្នាំ២០២០ ខាងមុខ។

ភ្លាមនោះសមាជិកផ្សេងទៀតក៏បានបន្តថា ចម្រៀងថ្មីរបស់ពួកគេ គឺមានចំណងជើងថា «More and More»។

គួរជម្រាបថា TWICE គឺជាក្រុមចម្រៀងល្បីមួយ ក្នុងចំណោមក្រុមនារី K-POP ជាច្រើនទៀត។ ក្រុមនេះធ្លាប់ទទួលបានការគាំទ្រជាច្រើនពីទស្សនិកជន តាមរយៈការលក់ចម្រៀងបានជាច្រើន។ ជាក់ស្តែងកាលពីប៉ុន្មានឆ្នាំមុន មីនីអាល់ប៊ុមរបស់ពួកគេមានឈ្មោះថា «Yes or Yes» លក់បានបីលានអាល់ប៊ុមនៅលើ Gaon ឯណោះ ដែលធ្វើឲ្យឈ្មោះក្រុមរបស់ពួកគេ ក្លាយជា «Queen Kpop Album» ផ្លូវការ៕