(បរទេស)៖ ក្រុមអ្នកគាំទ្រតួអង្គ «Super heros» បានធ្វើការតុបតែងខ្លួនស្លៀកពាក់ដូចទៅនឹងតួអង្គនីមួយៗបេះបិទ «Super heros» ដើម្បី​ធ្វើការអំពាវនាវ​ទៅដល់បងប្អូនទាំងអស់ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ទាក់ទងទៅនឹងការរីករាលដាលនៃវីរុសជម្ងឺកូរ៉ូណា។ នេះបើយោង​តាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN ថ្ងៃទី២៦កន្លងទៅ។

ក្នុងនោះផងដែរក៏មានការបញ្ចេញមតិមួយចំនួនពីអ្នកស្រុកមួយចំនួននៅទីនោះថា ការបង្កើតរៀបចំព្រឹត្តិការណ៌បែបនេះឡើង សម្រាប់ជួយដល់រាជរដ្ឋភិបាលវាពិតជាចម្លែកប្លែកភ្នែក និងសប្បាយរីករាយជាខ្លាំងស្របពេលជាមួយគ្នាផងដែរ៕