(អាំស្ទើដាំ)៖ លោក Ronald Koeman អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិទឹកក្រូចហូឡង់បាន បានធ្វើការព្រមានទៅក្លិបយក្សអេស្ប៉ាញ FC Barcelona ថាឲ្យចាប់ផ្តើមលៃលករកកីឡាករថ្មី ដើម្បីទុកជំនួសកីឡាករខ្សែប្រយុទ្ធ បច្ចុប្បន្ន Lionel Messi នៅក្រោយពេលរូបគេចូលនិវត្តន៍។

អតីតប្រធានក្រុម Barcelona បានថ្លែងប្រាប់ Goal ថា «Leo ជាកីឡាករល្អបំផុតលើលោកមួយរូប ហើយថ្ងៃណាមួយ តម្រង់លេងរបស់គេនឹងធ្លាក់ចុះ មិនអាចនៅថេររហូតបានទេ ដូច្នេះ Barca ត្រូវតែស្វែងរកអ្នកថ្មីទុកជំនួសឲ្យហើយទៅ»

លោក Koeman បានបន្ថែមថា គ្មាន Messi អ្វីៗនៅដូចដើម គ្រាដែលកីឡាករត្រូវតែមានការផ្លាស់ប្តូរ។

គួរបញ្ជាក់ផងថា វាមានរយៈពេល ២០ឆ្នាំមកហើយដែលខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Lionel Messi ត្រូវបានកោះហៅចូលលេងក្រុមធំ FC Barcelona ចេញពីយុវជនថ្នាលនៃក្លិបស្ថិតនៅតំបន់ Catalan នៃប្រទេសអេស្ប៉ាញដោយជួយក្រុមអ្នកមានបុណ្យឈ្នះជើងឯក LaLiga បាន១០ដង UEFA Champions League បាន៤ដង និង FIFA Club World Cup បាន ៣ដងទៀតផង៕