(សេអ៊ូល)៖ នៅថ្ងៃទី២៨ ខែមេសា គេហទំព័រ YouTube ផ្លូវការបស់ក្រុមចម្រៀងនារី T-ARA ត្រូវបានជនអនាមិក Hack យកទៅប្រើប្រាស់។ ដោយក្នុងនោះពួកគេបានផ្លាស់ប្តូរព័ត៌មានមួយចំនួនក្នុង Chennel នេះ ហើយប្តូរឈ្មោះទៅជា «ONE LOVE ASIA»។ នេះបើយោងតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន allkpop នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។

ក្រុមអនាមិកបានសរសេរព័ត៌មានមួយចំនួនទាក់ទងនឹងកូវីដ១៩ ដែលរៀបរាប់យ៉ាងដូច្នេះថា «អាសុីមកនេះ គឺដើម្បីសម្តែងនូវការដឹងគុណ និងគាំទ្រនូវយុទ្ធនាការចំពោះមុខ ក្នុងគោលបំណងចែករំលែកក្តីស្រឡាញ់ទៅកាន់មនុស្សជាតិ និងប្រឆាំងចំពោះការរើសអើង ដែលបណ្តាលមកពីការយល់ច្រឡំពីប្រភពដើមនៃវីរុសកូវីដ១៩»

ចាប់តាំងពីបានកាន់កាប់យូធូបផ្លូវការរបស់ក្រុមចម្រៀងនារី T-ARA មក ក្រុម Hacker បានបង្ហោះវីដេអូយ៉ាងហោច៩ ចូលទៅក្នុងយូធូប ហើយថែមទាំងបានប្តូរ URL របស់គណនីយូធូបទៅជា www.youtube.com/ONELOVEASIA ថែមទៀតផង៕