(ម៉ាឌ្រីដ)៖ យោងតាមការចេញផ្សាយដោយ Marca នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ក្លិបនៅលីគបាល់ទាត់អេស្ប៉ាញ នៅពេលនេះត្រូវបាននាយករដ្ឋមន្រ្តីលោក Pedro Sanchez អនុញ្ញាតឲ្យត្រៀមចូលទីលានហ្វឹកហាត់ឡើងវិញ នៅដើមខែឧសភា ឆ្នាំ២០២០ ក្រោយចំណាយពេលផ្អាកមួយរយៈក្នុងវិបត្តិ COVID-19 ដែលមកទល់ពេលនេះមិនធូរស្បើយនៅឡើយ។

តែនេះជាផ្នែកដ៏ស្តូចស្តើងក្នុងតំណាក់កាលទី១ នៃការអនុញ្ញាតឲ្យវិលត្រឡប់ចូលទីលានហ្វឹកហាត់សម្រាប់ក្របខណ្ឌលីគអេស្ប៉ាញ ដែលជាការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការធ្វើឲ្យប្រទេសនេះវិលមករកភាពល្អប្រសើវិញ បើទោះបីជាមានការលើកឡើង​ពីបុគ្គលមួយចំនួនក៏លោក Pedro Sanchez នៅតែមានសង្ឃឹមថា បាល់ទាត់អេស្ប៉ាញអាចវិលត្រឡប់បាន ដោយស្ថិតនៅក្នុងការយកចិត្តទុកដាក់ខ្ពស់លើការអនាម័យ ទាំងក្លិបអាជីព និងមិនមែនអាជីព។

ដំណាក់កាលទី២ ក្នុងនោះព្រឹត្តិការណ៍វប្បធម៌ក៏អាចធ្វើទៅបាននៅក្នុងទីក្រុងដែលអាចមានចំនួន ៤០០នា ក់តែការជួបជុំត្រូវតែមានគម្លាតឆ្ងាយពីគ្នា ខណៈលីគកំពូល LaLiga រដូវកាលឆ្នាំ២០១៩-២០២០ មុនពេលផ្អាក ការប្រកួតក្រុមខ្លាំង FC Barcelona រកបាន ៥៨ពិន្ទុនាំមុខក្រុមឈរលេខរៀទី២ Real Madrid ដែលរកបានតែ ៥៦ពិន្ទុ ក្រោយឆ្លងកាត់អស់ ២៧ប្រកួតដូចគ្នា៕