(ចិន)៖ អាជីវករទីក្រុងវ៉ូហាននៅតាមតំបន់ទីផ្សារកសិករ និងគ្រឿងសមុទ្រធំៗបានចាប់ផ្តើមដំណើរការលក់ដូរសារជាថ្មីម្តងទៀត ដោយស្ថិតក្រោមការស្រោចស្រង់ស្ថានភាពនៃទីផ្សារសេដ្ឋកិច្ច ឲ្យមានភាពរស់រវើកឡើងវិញ បន្ទាប់ពីការរីករាលដាលឆ្លងនៃជម្ងឺវីរុសកូរ៉ូណាក្នុងទីក្រុង ទទួលបានការគ្រប់គ្រងយ៉ាងមានប្រសិទ្ធិភាពពេញលេញ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN នៅថ្ងៃទី២៨នេះ។

សកម្មភាពក្នុងតំបន់កំពុងនឹងមានការវិលត្រឡប់ មករកសភាពប្រក្រតីឡើងវិញជាបណ្តើរៗ បន្ទាប់ពីមានការដកសេចក្ដីប្រកាសអាសន្ន ស្ដីពីការបិទទីរួមខេត្តហ៊ូប៉ៃនារយៈពេល ៧៦ថ្ងៃនេះត្រូវបានបញ្ចប់កាលពីថ្ងៃ៨ ខែមេសាកន្លងទៅ ជាមួយនឹងដំណើរការជីវភាពទីផ្សារក្នុងស្រុកប្រចាំថ្ងៃ កំពុងមានសកម្មភាពរស់រវើកឡើងវិញ។

ទោះយ៉ាងណាក៏ដោយ វិធានការណ៍បង្ការ និងទប់ស្កាត់ពីជំងឺរាតត្បាតត្រូវបានអនុវត្តយ៉ាងតឹងរឹង ដូចជាការបាញ់សម្លាប់មេរោគជាប្រចាំនៅតាមទីមជ្ឈដ្ឋាននានា និងពុំអនុញ្ញាតឲ្យមានការប្រមូលផ្ដុំគ្នីគ្នានៅតាមទីតំបន់ណាមួយឡើយ ដើម្បីធានាឲ្យទទួលបាននូវស្តង់ដារសុវត្ថិភាពជាក់លាក់៕