(ភ្នំពេញ)​៖ ប្រុស​របស់​តារាចម្រៀង​ស្រី​ស្រគត់ស្រគំ​ អ្នក​នាង សុ​ន ស្រី​ពេជ្រ ដែល​រង​នូវជំងឺ​ធ្ងន់ធ្ងរ​ «ជំងឺ​ខូច​ខួរឆ្អឹងខ្នង​» ពេលនេះ​លោកបានលាចាក​លោក​​​ទៅ​ហើយ​ នៅ​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២០ ក្រោយ​ការ​តស៊ូ​ជំនះ ​នឹង​ជំងឺ​ក៏​កាច​សាហាវ​មួយ​នេះ អស់មួយរយៈមក។ ​នេះ​ចាត់​ទុកជា​ដំណឹង​ដ៏​ក្រៀមក្រំ​បំផុត​ សម្រាប់​គ្រួសារ​អ្នកសិល្បៈ​មួយ​ដួង មានឈ្មោះល្បី និងដល់សាច់ញាតិរបស់នាង។

ប្អូនប្រុស​របស់​តារាចម្រៀង​ សុន ស្រីពេជ្រ មានឈ្មោះ​ថា សុ​ន សំណាង ហៅ សុ​ន​សឺត អាយុ ៣២​ឆ្នាំ ជា​កូនប្រុស​ទី​៦ ក្នុង​គ្រួសារ។ ប្អូនប្រុស​បាន​ធ្លាក់ខ្លួន​ឈឺ​ជាមួយនឹង​ជំងឺ​នៃ​ការ «​ខូច​ខួរឆ្អឹងខ្នង​» អស់រយៈពេលជាច្រើនខែ។ ការ​បាត់​បង់ជីវិត​ប្អូនប្រុស​របស់ អ្នក​នាង សុ​ន ស្រី​ពេជ្រ ទៅ​កាន់​ទី​ឆ្ងាយ​មិន​អាច​វិល​ត្រឡប់​មក​វិញ ចាកចោល​លោក​អ្នក​មានគុណ បងប្អូន​សាច់ញាតិ គឺជា​បាត់បង់​ដ៏​ធំធេង​ ដែល​ចាត់​ទុក​បាន​ថា​ អ្នក​នាង សុ​ន ស្រី​ពេជ្រ ជួប​ទុក្ខ​ធំ ព្រោះ​កន្លង​មក​រូប​នាង​ផ្ទាល់ ​និង​ក្រុម​គ្រួ​សារបាន​ខិតខំ​គ្រប់​មធ្យោបាយ ​ក្នុង​ការ​រក​ប្រាក់​មក​ព្យាបាល​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន។

​អ្នក​នាង សុ​ន ស្រី​ពេជ្រ បានឲ្យ​ដឹង​ថា សព​ប្អូនប្រុស​របស់​នាង ​គឺ​តម្កល់​ធ្វើបុណ្យ​សព​នៅ​វត្ត​សំរោង​អណ្តែត រាជធានី​ភ្នំពេញ ហើយ​អ្នក​នាង​និង​ក្រុម​គ្រួសារ កំពុង​ពិភាក្សា​រឿង​ពេលវេលា​នៃ​ការ​បូជាសព​។ នេះ​ជា​ការ​ជូនដំណឹង​ដល់​មិត្ត​សិល្បៈ និង​អ្នក​ស្គាល់​នាង​ទាំងអស់​ ទៅ​ចូលរួម​រំលែកទុក្ខ​ដល់ក្រុមគ្រួសារ របស់នាងផងដែរ។

សូមបញ្ជាក់ថា អំឡុង​ពេល​ព្យាបាល​ប្អូនប្រុស​កន្លង​មក អ្នក​នាង សុ​ន ស្រី​ពេជ្រ ក្នុង​នាម​ជា​បងស្រី បាន​ព្យាយាម​ស្វែងរក​ជំនួយ​ពី សប្បុរសជន​ជា​ច្រើន​នៅ​ពេល​ដឹង​ថា អស់​ល​ទ្ធ​ភាព​បូក​ទាំង បញ្ហា​កូ​វី​ដកើតឡើងទៀត ​ធ្វើ​ឲ្យ​នាង មិន​អាច​ចេញ​ក្រៅ​រក​លុយ​បាន​ទៀតទេ។ បើ​យោង​តាម​ស្ថានភាព​ជំងឺ​ប្អូន ប្រុស​របស់ សុ​ន ស្រី​ពេជ្រ មាន​ជំងឺរបេង​ឆ្អឹងខ្នង ព្យាបាល​ច្រើន​ខែ​មក​ហើយ រាប់​ទាំង​ការ​ចេញ​ទៅ​ប្រទេស​ជិតខាង៕