(ហ្សូរិច)៖ សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA អាចបង្ខំឲ្យការប្រកួតដណ្តើមពាន Copa del Rey រវាងក្រុម Real Sociedad និង Atletic Bilbao ធ្វើឡើងដោយបិទទ្វារកីឡដ្ឋាន ដើម្បីបញ្ចៀសការឆ្លងជំងឺ COVID-19។

តាមគម្រោងជំនួបវគ្គផ្តាច់ព្រ័ត្ររវាងក្រុម Real Soceidad ទល់នឹង Athetci Bilbao ដើម្បីដណ្តើមពានលំដាប់ទី២ អេស្ប៉ាញ Copa del Rey នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ តែត្រូវបានលើកពេលទៅវិញ ដោយសារជំងឺផ្លូវដង្ហើមខាង លើរីករាលខ្លាំងពេក និងនៅមិនទាន់រកបានកាលបរិច្ឆេទថ្មីនៅឡើយទេ។

ក្រុមឈ្នះជើងឯក Copa del Rey នឹងទទួលបានកៅអីលេងវគ្គជម្រុះពានអឺរ៉ុបទី២ UEFA Europa League សម្រាប់រដូវកាលក្រោយ តែប្រសិនបើពាននេះត្រូវបានលុបចោលវិញ នោះក្រុមលេខ៧ នៅ LaLiga នឹងលេងជំនួសវិញ។

UEFA បានផ្តល់លទ្ធភាព ២ចំណុច ដើម្បីធ្វើឲ្យ Copa del Rey រដូវកាលឆ្នាំ២០១៩-២០២០ បញ្ចប់ដោយពេញលេញរួមមាន ទី១-ត្រូវប្រកួតបិទទ្វារកីឡដ្ឋាន និងទី២ រង់ចាំល់សេចក្តីសម្រេចចុងក្រោយរបស់សហព័ន្ធខាងលើ ដោយយ៉ាងយូរបំផុតត្រឹមដើមខែសីហា ឆ្នាំ២០២០ ពោលគឺនៅមុនពេលរដូវកាលថ្មីចាប់ផ្តើម ១សប្តាហ៍៕