(ឡុងដ៍)៖ ក្រុមតោខៀវ Chelsea បានធ្វើការប្រកូសប្រកាសដល់កីឡាករអន្តរជាតិនានា ត្រូវតែត្រឡប់មកកាន់ទឹកដីអង់គ្លេសវិញនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ខណៈការប្រកួតលីគ Premier League កំពុងបន្តស្វែងរកកាលបរិច្ឆេទត្រឡប់មកវិញ នាខែមិថុនា ឆ្នាំ២០២០។

ក្នុងវិបត្តិ COVID-19 ការប្រកួតត្រូវបានផ្អាកនេះ គ្រប់សមាជិកកីឡាករអន្តរជាតិនៃក្រុមតោខៀវមួយចំនួន ត្រូវបានអនុញ្ញាតឲ្យវិលទៅកាន់ទឹកដីកំណើតក្នុងការរក្សាសុខភាព គ្រាដែល Chelsea នឹងអាចធ្វើរឿងមួយចំនួន នៅពេលដែលកីឡាករមិនអាចវិលត្រឡប់មកអង់គ្លេសវិញបាន ក្នុងនោះវាត្រូវបានគោរពទៅតាមការសម្រេចរបស់រដ្ឋាភិបាល ក្នុងការនៅដាច់ដោយឡែក ១៤ថ្ងៃ ដើម្បីការពារមេរោគឆ្លងតាមផ្លូវដង្ហើមខាងលើ។

រហូតមកទល់នឹងពេលនេះ មានក្រុម Arsenal, West Ham និង Brighton បានផ្តល់ឲ្យកីឡាករចូលហ្វឹកហាត់វិញហើយ តែ Chelsea នៅមិនទាន់បើកកន្លែងហ្វឹកហាត់ Cobham នៅឡើយទេ។ បច្ចុប្បន្នក្នុងរដូវកាល ២០១៩-២០២០ នេះ ក្រុមតោខៀវបានឈរលេខរៀងទី៤ បណ្តោះអានស្នក្នុងតារាងពិន្ទុ ដែលរកបាន ៤៨ពិន្ទុក្រោយឆ្លងកាត់ ២៩ប្រកួត៕