(ម៉ូស្គូ)៖ តាមការចេញផ្សាយដោយ BBC នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា សម្រាប់ការប្រកួតលីគអាល្លឺម៉ង់ Bundesliga ត្រូវបានបន្តពន្យាពេលបន្ថែមទៀត ក្រោយរកឃើញមនុស្ស ៣នាក់ដែលស្ថិតក្នុងទីក្រុង Cologne តេស្តវិជ្ជមានលើវិរុស COVID-19 ខណៈនៅទីនោះ ជាទីតាំងរបស់ក្លិប FC Koln គ្រាដែលលីគមានគម្រោងចាប់ផ្តើមឡើងវិញនៅខែឧសភានេះ។

លីគ Bundesliga មានគម្រោងបន្តការប្រកួតឡើងវិញចាប់ពីថ្ងៃទី៩ ខែឧសភានេះ តែត្រូវបានរដ្ឋាភិបាលសម្រេចបន្តពន្យាពេលការប្រកួត ដែលអាចនិងបន្តធ្វើឡើងនៅថ្ងៃទី១៦ ឬថ្ងៃទី២៣ ខែដដែល ដែលអាចក្លាយជាក្របខណ្ឌធំដំបូងគេដែលនិងវិលមកវិញនៅតំបន់អឺរ៉ុប។ ជុំវិញបញ្ហាបុគ្គល ៣នាក់ដែលតេស្តវិជ្ជមានត្រូវបានក្លិប FC KOln បញ្ជាក់ថា មិនមានរោគសញ្ញានោះទេ តែត្រូវបានដាក់ឲ្យដាច់ដោយឡែក ១៤ថ្ងៃ។

ការបន្តការហ្វឹកហាត់នៅតែបន្តដែលស្ថិតក្នុងការអនាម័យដែលក្រុមមួយចំនួននៅលីគ Bundesliga បានវិលត្រឡប់មកទីលានហ្វឹកហាត់បានតាំងពីថ្ងៃទី៦ ខែមេសា ក្នុងការត្រៀមបន្តការប្រកួតប្រជែងលីគ ខណៈក្រុមដែលស្ថិតនៅទីក្រុង Cologne ក្រុមពពែភ្នំ FC Koln បានឈរនៅលេខរៀងទី១០ រកបាន ៣២ពិន្ទុ ដែលការប្រកួតនៅសល់តែ ៩ប្រកួតទៀតត្រូវបញ្ចប់៕