(ឡុងដ៍)៖ បណ្តាក្លិបជាច្រើនដែលលេងនៅ Premier League បានឯកភាពចំពោះគម្រោងលេងបិទទ្វារកីឡដ្ឋាននា រដូវក្រោយនេះ បើសិនណាវ៉ាក់សាំងសម្រាប់មេរោគ COVID-19 នៅតែមិនទាន់ត្រូវបានរកឃើញទេនោះ។

តែយ៉ាងណា សម្រាប់រដូវកាលថ្មីដែលតែងតែរៀបចំឡើងនៅអំឡុងខែសីហាជារៀងរាល់ឆ្នាំនោះ ទំនងជាមិនអាចទៅរួច នោះទេ គ្រាដែលរដូវកាលចាស់ឆ្នាំ២០១៩-២០២០ នៅសល់ ៩ប្រកួតមិនទាន់ត្រូវបានបញ្ចប់នៅឡើយ និងបញ្ហាជំងឺ COVID-19 នៅមិនទាន់គ្រប់គ្រងបានដូចគ្នា។

ប្រសិនបើលេងបិទទ្វារកីឡដ្ឋានពិតជាកើតឡើងមែននោះ ក្លិបធំ២ រួមមាន Manchester United និង Arsenal ប្រឈមទៅនឹងការខាតបង់ប្រាក់ជាង ១០០លានផោនក្នុង ១រដូវកាលពីចំណូលបានពីការលក់សំបុត្រ។ នេះបើយោងតាមការចេញផ្សាយដោយ Dailymail។

តែយ៉ាងណា នេះគ្រាន់តែស្ថិតក្នុងគម្រោងនៅឡើយទេ ដ្បិត Premier League នឹងបើកកិច្ចប្រជុំថ្មី១ទៀតនាថ្ងៃសុក្រ សប្តាហ៍ក្រោយ ដើម្បីរកច្រកចេញពីពីការវិលត្រឡប់ពិតប្រាកដ និងថាតើគួរតែលេងបិទទ្វារ ឬបើកឲ្យមានអ្នកគាំទ្រចូលទស្សនា៕