(បរទេស)៖ តួអង្គវីរបុរសក្នុងរឿង Batman Superman និង Spiderman ព្រមទាំងតួអង្គក្នុងខ្សែភាពយន្តល្បីៗជាច្រើនទៀត ត្រូវបានរៀបចំតុបតែងខ្លួនដោយសិល្បករសម្ដែងក្នុងទីក្រុង ដើម្បីប្រារព្ធកិច្ចការដើរក្បួនដង្ហែក្នុងទីក្រុងម៉ិកស៊ីចកូ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN។

ការរៀបចំសម្ដែងក្បួនដង្ហែរតាមដងវិថីឡើងមកនេះ គឺដើម្បីធ្វើការស្នើរសុំជំនួយដល់រាជរដ្ឋាភិបាល ដោយក្នុងកំឡុងពេលនេះមានមនុស្សជាច្រើន ដែលកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដោយសារការរុករាតត្បាតនៃជម្ងឺវីរុសកូរ៉ូណា ។

ការតុបតែងជាតួត្លុកនិងតួអង្គវីរបុរសនានា ត្រូវបានប្រមូលផ្តុំគ្នានៅទីតាំងវិមានសាលាក្រុង រួចធ្វើការឆ្ពោះដំណើរទៅកាន់រាជវាំងជាតិ នាថ្ងៃទិវាសិទ្ធិកុមារក្នុងទីក្រុងម៉ិកស៊ិកកាលពីថ្ងៃទី៣០ ខែមេសាកន្លងទៅ។

ដោយសារកង្វះខាតសុវត្ថិភាពធនធានសេដ្ឋកិច្ច អាជ្ញាធរសុខាភិបាលរំពឹងថា សម្រាប់ខែឧសភានេះអាចនឹងក្លាយជាវេលាកាលដ៏លំបាកបំផុត សម្រាប់ប្រទេសជាតិពីការរីករាតត្បាតនៃជម្ងឺកូវីដ១៩នេះ ដែលជាលទ្ធផលអាចបង្ករឲ្យមានការលំបាកកាន់តែខ្លាំង ចំពោះពួកគេដែលមានអាជីពជាអ្នកសម្ដែង៕