(មែនឆែស្ទើ)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី៤​ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា កីឡាករខ្សែការពារ Marcus Rojo នឹងត្រូវចូលជួបពិភាក្សាអំពីបញ្ហារការប្រព្រឹត្តិខុសជាមួយក្រុម Manchester United ដែលរូបគេបានទៅលេងបៀ និងជក់បារី ក្នុងសមាជិកគ្រួសារក្នុងអំឡុងពេលកំពុងតែត្រូវបានដាច់នៅដោយឡែកនៃការការពារមេរោគឆ្លង COVID-19។

បញ្ហានេះត្រូបានបងប្រុស Franco បានបង្ហោះរូបភាពកំពុងប្រព្រឹត្តខុសច្បាប់របស់ Rojo នៅលើបណ្តាញសង្គមដោយក្នុងសកម្មភាពប្រើប្រាស់បារី និងលេងល្បែងបៀ ដែលរូបគេកំពុងស្ថិតនៅក្នុងប្រទេសអាហ្សង់ទីន ក្នុងអំឡុងពេលត្រូវការពារសុវត្តិភាពពីបញ្ហាមេរោគឆ្លង COVID-19 ខណៈប្រទេសនេះត្រូវបានដាក់បម្រាមរហូតដល់ថ្ងៃទី ១០ខែឩសភា ឆ្នាំ២០២០។

Rojo ជាកីឡាករក្នុងចំណោមកីឡាករដែលមិនគោរពច្បាប់រដ្ឋាភិបាលអង់គ្លេស ក្នុងពេលវេលាការពារខ្លួនដែលមានកីឡាករ Jack Grealish, Kyle Walker, Moise Kean ដែលសុទ្ធតែមិនបានអើពើអំពីបញ្ហាគោរពច្បាប់នៅក្នុងពេលដែលលីគ Premier League ត្រូវបានផ្អាក់តាំងពីខែមីនាមកម្លេះក្នុងការទុបស្កាត់វីរុស COVID-19៕