(បរទេស)៖ YG Entertainment បានបញ្ជាក់ពីគម្រោងវិលត្រឡប់មកវិញ នូវវត្តមានរបស់ BLACKPINK ក្នុងវិស័យតន្រ្តី នៅខែមិថុនា ខាងមុខនេះ ក្រោយពីការខកខានអស់ជាងមួយឆ្នាំ។

តួយ៉ាង នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ STARNEWS បានរាយការណ៍ឲ្យដឹងថា ក្រុមចម្រៀងស្រីលំដាប់អន្តរជាតិ BLACKPINK បានបញ្ចប់ការថតសម្លេងសម្រាប់អាល់ប៊ុមថ្មីរបស់ពួកគេរួចហើយ។ មួយវិញទៀត ពួកគេកំពុងធ្វើការរៀបចំការថតវីដេអូចម្រៀង នៅខែឧសភានេះតែម្តង។

ការវិលត្រឡប់របស់ BLACKPINK មិនទាន់បានបញ្ជាក់ថា នៅថ្ងៃណាឲ្យច្បាស់នៅឡើយទេ។ តែរបាយការណ៍ខាងលើនេះបានឲ្យដឹងថា ការវិញរបស់ BLACKPINK ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅដើមឬពាក់កណ្តាលខែមិថុនានេះ។ ផលិតកម្ម YG បានឲ្យដឹងថា កាលបរិច្ឆេទជាក់លាក់ត្រូវបញ្ចប់នៅពេលណានោះ នឹងផ្សព្វផ្សាយជាផ្លូវការ ទៅកាន់អ្នកគាទ្រជាមុន។

គួរជម្រាបថា ក្រុមចម្រៀងស្រីលំដាប់អន្តរជាតិ BLACKPINK បានខកខានបញ្ចេញអាល់ប៊ុមថ្មី អស់រយះពេល ១ឆ្នាំ ៤ខែ ចាប់តាំងពី អាល់ប៊ុម «Kill This Love» ត្រូវបានបញ្ចេញជាផ្លូវនៅ ខែមេសា ឆ្នាំ២០១៩៕