(ណាប៉ូលី)៖ ក្លិបអ៊ីតាលី Napoli បានសម្រេចមិនទទួលយកតម្លៃផ្ទេរកីឡាករខ្សែការពារកណ្តាល Kalidou Koulibaly ក្នុងតម្លៃប្រមាណតែ ៩០លានផោន ឬស្មើនិង ១១២លានដុល្លារនោះទេ គ្រាដែលបច្ចុប្បន្នកំពុងមានការចាប់អារម្មណ៍ពីសំណាក់ក្លិបអង់គ្លេស Liverpool និង Manchester United ដែលត្រៀមពិភាក្សា ចំពោះកិច្ចសន្យានៅទីផ្សារដោះដូរនារដូវក្តៅខាងមុខ។

បច្ចុប្បន្នក្នុងទីផ្សារដោះដូរកីឡាករត្រូវបានជួបបញ្ហាដោយវីរុស COVID-19 ខណៈលីគបារាំង និងហូឡង់ ត្រូវបានលុបចោល និងលីគមួយចំនួនកំពុងស្វែងរកការប្រកួតឡើងវិញ ដោយលេងបិទទ្វារកីឡដ្ឋាន។ តួយ៉ាងលីគអ៊ីតាលី Serie A ក៏កំពុងស្វែងរកច្រកចេញវិលរកការប្រកួតឡើងវិញ ដែលក្លិបទាំងអស់កំពុងជួបវិបត្តិបញ្ហាហិរញ្ញវត្ថុអំពីប្រព័ន្ធផ្សព្វផ្សាយដែរនោះ។

ក្នុងហេតុផលនេះ ត្រូវបានប្រធានក្លិប Napoli បានដាក់តម្លៃផ្ទេរខ្សែការពារ Koulibaly ច្រើនជាង ៩០លានផោនអំឡុងពេលមានការប្រជែងគ្នាខ្លាំងពីសំណាក់ក្លិបធំៗមានដូចជា Liverpool, Manchester United និង Real Madrid ស្របពេលដែលការចាប់អារម្មណ៍របស់ក្រុមហង្សក្រហម នៅពេលដែលកីឡាកររូបនេះបានបង្ហាញការប្រជែងរវាង Napoli ទល់នឹង Liverpool នៅក្របខណ្ឌ Champions League នាពេលកន្លងមក៕