(មែនឆេស្ទើ)៖ បច្ចុប្បន្នក្រុមបិសាចក្រហម Manchester United ដែលស្ថិតក្នុងលីគអង់គ្លេស Premier League បានកំពុងតែធ្វើការសិក្សាពីការផ្លាស់ប្តូរមួយរវាងការចន្លោះប្រហោងនៅតំបន់ខ្សែបម្រើ ដែលបានឃ្លាំមើលទៅកាន់ខ្សែបម្រើ Adrien Raboit របស់ក្រុមសេះបង្កង់ Juventus ដែលអាចនិងធ្វើការពិភាក្សានៅទីផ្សារដោះដូរកីឡាករនៅរដូវក្តៅខាងមុខ។

ជុំវិញបញ្ហានេះ Man Utd ដែលស្ថិតក្រោយការដឹកនាំដោយលោក Ole Gunner Solskjaer បានកំពុងតែស្វែងរកដៃគូខ្សែបម្រើកណ្តាលសមស្របជាមួយកីឡាករ Bruno Fernandes ដែលទើបតែនាំចូលកាលពីអំឡុងខែមករា គ្រាដែលអនាគតរបស់ខ្សែបម្រើបារាំង Paul Pogba នៅមិនទាន់អាចគ្រប់គ្រងបាន ដោយសារតែការទទូចចង់បានពីសំណាក់ក្រុមអេស្ប៉ាញ Real Madrid ខណៈរូបគេនឹងផុតកិច្ចសន្យានៅ Old Trafford នាឆ្នាំ២០២១។

បុរសជនជាតិបារាំង វ័យ ២៥ឆ្នាំ កីឡាករ Rabiot បច្ចុប្បន្នបង្ហាញខ្លួនបាន ១៧ប្រកូតក្នុងក្រុម Juventus ក្នុងរដូវកាលលីគ Serie A ឆ្នាំ២០១៩-២០២០ ក្រោយផ្ទេរចេញពីក្រុម PSG ដោយគ្មានតម្លៃផ្ទេរ តែកីឡាករខាងលើតែងតែមានការឃ្លាំមើលពីសំណាក់សមាជិកក្រុមរបស់លីគអង់គ្លេសជានិច្ច៕