(អាល្លឺម៉ង់)៖ ស្របទៅនឹងគោលការណ៍អនុវត្តរឹតបន្តឹងណែនាំ ឲ្យមានការរស់នៅដាច់ដោយឡែកពីគ្នា ប្រជាជននៅក្នុងប្រទេសអាឡឺម៉ង់បានធ្វើការរៀបចំពិធីជប់លៀង នៅក្នុងរថយន្តរបស់ពួកគេផ្ទាល់តែម្ដង កាលពីថ្ងៃយប់ថ្ងៃសុក្រកន្លងទៅ ដើម្បីរក្សាសុវត្ថិភាពរបស់ពួកគេនៅ ក្រោមស្ថានភាពការរីករាលដាលនៃវីរុសកូវីដ១៩នេះ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN កាលពីថ្ងៃសៅរ៌អាទិត្យកន្លងទៅ។

ក្នុងរថយន្តនីមួយៗត្រូវបានផ្ទុកចំនួនមនុស្សតែពីរនាក់ប៉ុណ្ណោះ ដោយពុំអនុញ្ញាតឲ្យចេញទៅក្រៅឡើយ។ បើទោះជាយ៉ាងនេះក្ដីពិធីជប់លៀងនៅតែប្រព្រឹត្តទៅដោយរលូន និងបង្កបរិយាកាសយ៉ាងសប្បាយរីករាយដល់អ្នកចូលរួមគ្រប់រូប៕