(ម៉ាឌ្រីដ)៖ Atletico Madrid បានបង្ហើបពីគម្រោងចេញហ្វឹកហាត់ឡើងវិញនាថ្ងៃសុក្រចុងសប្តាហ៍នេះ គ្រាដែលក្រុមគូប្រជែង FC Barcelona នៅបន្តស្នាក់នៅក្នុងផ្ទះនៅឡើយ ស្របពេលបញ្ហាជំងឺ COVID-19 នៅពុំទាន់ធូរស្បើយនៅអេស្ប៉ាញក៏ដោយ។

ដូចគ្នានោះ លោក Diego Someone អ្នកចាត់ការទូទៅក្លិប Atletico Madrid បានថ្លែងប្រាប់ Marca ថា កូនក្រុមទាំងអស់នឹងត្រូវអនុញ្ញាតឲ្យចូលទីលានហ្វឹកហាត់ឡើងវិញនាថ្ងៃសុក្រសប្តាហ៍នេះ ប្រសិនបើអ្វីៗមិនមានបញ្ហាកើតឡើង។ អ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីនខាងលើ ក៏បានគូសបញ្ជាក់ ក៏ដូចជាកំណត់ចំនួនហ្វឹកហាត់ និងគំលាតពីគ្នាផងដែរ គោរពទៅតាមវិធានការពាររវាងកីឡាករ និងបុគ្គលិកក្លិប។

នៅថ្ងៃពុធខានស្អែកនេះ គ្រប់កីឡាករជួរមុខទាំងអស់នឹងត្រូវធ្វើតេស្តរកកូវីដ-១៩ ជាមួយនឹងលទ្ធផលអាចដឹងក្នុងរយៈ ២ថ្ងៃបន្ទាប់។

សម្រាប់ឯ FC Barcelona ដែលជាគូប្រជែងរបស់ Atletico Madrid គ្រប់សម័យកាលនៅ La Liga នៅមិនទាន់មាន គ្រោងណាមួយវិញចូលទីលាននៅឡើយទេ សូម្បីតែការជូនដំណឹតត្រៀមដល់កីឡាករគ្រប់រូបផងនោះ គ្រាដែលកំពុងទន្ទឹងរង់ចាំចំណាត់ការចុងក្រោយរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ៕